អគ្គីភ័យឆាបឆេះផ្ទះកោសជប់១ខ្នង ស្លាប់កុមារ២នាក់ និងខូចខាតទ្រព្យសម្បត្តិ

ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់ កុមារ​​២​នាក់​ត្រូវ​ស្លាប់​​ក្នុង​អគ្គិ​ភ័យ​​មួយ ​កាលពី​វេលា​ម៉ោង​៥​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៧ ​ធ្នូ ​​​២០១៤ ស្ថិត​​នៅ​ចំណុច​​ភ្នំ​ខៀវ ​ក្នុង​ក្រុម​១ ​ភូមិ​១ ​សង្កាត់​លេខ​២ ក្រុងព្រះសីហនុ ដោយ​​ផ្ទះ​​កោសជប់​១​ខ្នងត្រូវភ្លើង​ឆាបឆេះ​ទាំងស្រុង​ ​ជំហាន​ដំបូង​ត្រូវ​​សង្ស័យ​​ថា អាច​​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែ​ភ្លើង ។

ប្រភព ​បានឱ្យ​ដឹងថា មាន​មនុស្ស​៦នាក់​នៅក្នុង​ផ្ទះ​កើតហេតុ​ខាងលើ ក្នុងនោះ​មានស្រី៤នាក់ ជានារីម៉ាស្សា​ និងម្ចាស់​ផ្ទះឈ្មោះ​ពុង ស្រី អូន ភេទ​ស្រី ​អាយុ​៣១​​ឆ្នាំ មាន​ទីលំនៅ​កន្លែង​​កើតហេតុ ​។ រីឯ​កុមារ​ទាំង​២​ដែល​បាន​​បាត់បង់​ជិ​វីត ម្នាក់​​​ឈ្មោះ​ចូ​វ ស្រ៊ឺ ភេទ​ស្រី អាយុ​៧​ឆ្នាំ និង​ម្នាក់​ទៀត​​ឈ្មោះ​ស៊ី ថា ភេទ​ប្រុស អាយុ​៩​ឆ្នាំ​ ។​

ប្រភព​​បន្ត​ថា ក្នុង​ការ​ជួយ​សង្គ្រោះ​នេះ​ដែរ ​ត្រូវបានប្រើប្រាស់​រថយន្ត​ពន្លត់អស់ចំនួន​៣​គ្រឿង ​មានរថយន្ត​ស្នងការ​នគរបាល​ខេត្ត​ចំនួន​២​គ្រឿង និងរថយន្ត​កំពង់​ផែស្វយ័ត​១​គ្រឿង ​។ ចំណែកឯប្រភពក្រៅផ្លូវការ​បានឱ្យ​ដឹងថា ការឆាបឆេះ​នេះ គឺបណ្តាល​មកពី​ការ​ទំនាស់​ស្ត្រីកោសជប់ជាមួយ​និងភ្ញៀវបរទេសម្នាក់ ដោយភ្ញៀវបរទេសនោះបានទាត់​កំប៉ុងកោសជប់ បណ្តាល​ឱ្យ​ឆាប​ឆេះតែម្តង ។

ទោះបីយ៉ាងណា យើង​នៅពុំទាន់ដឹងពីមូល​ហេតុ​​​ច្បាស់ និងទំហំ​ការខូចខាតអស់ប៉ុន្មាននោះនៅឡើយទេ  ដោយ​សមត្ថកិច្ច​កំពុង​ធ្វើការ​ត្រួតពិនិត្យ និង​ស្រាវជ្រាវបន្ត​ ។​​​

IMG_4330 IMG_4333 IMG_4326 IMG_4327 IMG_4331 IMG_4332IMG_4325