ស្ត្រី​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់មុខ​៤​នាក់ បន្លំ​យកលុយ​១០​លាន​រៀល និង​មាស​ប្រាក់​ជាច្រើន​ទៀត​

​កណ្តាល​៖ ស្ត្រី​ជា​អ្នក​លក់​មាស ដូរ​លុយ​ម្នាក់ ឈ្មោះ លន​-​គឹម​សៀន អាយុ​49 ឆ្នាំ​ជនជាតិ​ខ្មែរ​មានមុខ​របរ (​លក់​មាស ដូរ​ប្រាក់ និង​លក់​កាត​ទូរ​សព្ទ័​នៅក្នុង​ផ្ទះ )  មាន​ទីលំនៅ​ភូមិ​កំពង់ស្វាយ​2​ឃុំ​កំពង់ស្វាយ​ស្រុក​កៀនស្វាយ​ខេត្ត​កណ្ដាល ត្រូវ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់ មិន​ស្គាល់​អត្តសញ្ញាណ បាន​មក​ធ្វើ​សកម្មភាព​ទិញ​កាត​ទូរស័ព្ទ ហើយ​បន្លំ​យក​លុយ​អស់​១០​លាន​រៀល និង​មាស​ប្រាក់​មួយ​ចំនួន​ទៀត កាលពី​វេលា​ម៉ោង ១១​និង​១២​នាទី​រសៀល ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤ ។

​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​កន្លែងកើតហេតុ បានឲ្យដឹងថា ជនសង្ស័យ​មិន​ស្គាល់មុខ មាន​គ្នា​ប្រហែល​4​នាក់  ស្រី​01​នាក់​មាន​អាយុ​ចាប់ពី​24​ឆ្នាំ​ឡើង​ទៅ ជិះ​ម៉ូតូ​ចំនួន​02​គ្រឿង​ម៉ាក​C125 ផលិត​ឆ្នាំ​2003 ពណ៌​ខ្មៅ មាន​មួយ​គ្រឿង​ពាក់​ស្លាក​លេខ​1222  ហើយ​នៅ​វេលា​កើតហេតុ​ខាងលើ ជនរងគ្រោះ​នៅ​លក់ដូរ​ក្នុង​ផ្ទះ​តែម្នាក់ឯង ស្របពេល​នោះ​ជនសង្ស័យ​ម្នាក់ បាន​មក​ឈប់​ម៉ូតូ​ខាងមុខ​ផ្ទះ​ស្រែក​ទិញ​កាត​ទូរ​សព្ទ័​អោយ​ជនរងគ្រោះ​យក​កាត និង​យក​ប្រាក់​អោយ​ថ្លៃ​កាត និង​ជនសង្ស័យ​2​នាក់​ទៀត​មាន​ស្រី​1​នាក់​ឈរ​តថ្លៃ​ទិញ​សាច់​ឆ្កែ​បាំង​មុខ​មិន​អោយ​អ្នក​លក់​សាច់​ឆ្កែ​មើលឃើញ  ជាការ​ទុក​ឱកាស​អោយ​ជនសង្ស័យ​1​នាក់​ទៀត​ដើរ​សសៀ​ក្បែ​មាត់ទ្វា​ផ្ទះ​ពី​ក្រោយខ្នង​ជនរងគ្រោះ​ចូល​ក្នុងផ្ទះ​បើក​ថត​កិ​ដាក់ ប្រាក់ និង​មាស​យក​ប្រាក់​រៀល​អស់​ចំនួន​10 លាន​រៀល និង​ប្រាក់​ដុល្លា​-​មាស​មួយ​ចំនួន​ទៀត​( ជនរងគ្រោះ​មិន​បាន​ប្រាប់​ចំនួន​បាត់បង់​ច្បាស់​ទេ​ដោយ​គាត់    កំពង់មាន​ស្មារតី​មិន​ល្អ​និង​មិនទាន់​បាន​រាប់​មើល​។

​ក្រោយពី​ធ្វើ​សកម្មភាព​លួច​រួច​ជនសង្ស័យ​បាន​នាំគ្នា​ជិះ​ម៉ូតូឌុប​គ្នា​ឡើង​ទៅ​ច្បារអំពៅ​(​ភ្នំពេញ​)​បាត់ទៅ ។  ក្រោយ​រយះពេល​កើតហេតុ បាន​ប្រហែល​20​នាទី ទើប​ជន​រង​គោះ​ដឹងថា បាត់​ប្រាក់​និង​មាស​ក្នុង​កិ​លុយ ក៏​ស្រែក​ឆោឡោ​មាន​គេ​បញ្ឆោត​គាត់​បន្លំ​ចូល​ក្នុងផ្ទះ​យកប្រាក់ និង​មាស​ក្នុង​ថតទូ​ដាក់​ប្រាក់​និង​មាស ។ ជនរងគ្រោះ​បាន​ប្រាប់ថា​៖​បាត់​អស់​មួយចំនួន​នៅសល់​មួយចំនួន​ទៀត​ដែល​ជនសង្ស័យ​យក​មិន​ទាន់   ។​
photo 1 photo 2