សព​តារា​សម្តែង​និង​បង្ហាញ​ម៉ូដ​កញ្ញា អុល សម្ផស្ស តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​គ្មាន​ញាតិមិត្ត​

ភ្នំពេញ ៖ មកដល់ពេលនេះ​សព​កញ្ញា អុល សម្ផស្ស ហៅ​ស្រី​ស្រស់ អាយុ​២៥​ឆ្នាំ ដែល​ជា​តារា​សម្តែង​និង​បង្ហាញ​ម៉ូដ បាន​ចងក​សម្លាប់ខ្លួន​នៅក្នុង​ផ្ទះជួល​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤ ក្នុង​ខណ្ឌ​ទួលគោក​នោះ ត្រូវបាន​គេ​យក​ទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ ប៉ុន្តែ​អី្វ​ដែល​ធ្វើ ឲ្យមាន​ភាព​ស្រងេះស្រងោ​ចនោះ គឺ​សព​នេះ​មិន​មាន​ឃើញ​សាច់ញាតិ​បងប្អូន​ទៅ​ចូលរួម​បុណ្យ​នោះទេ ។ ​លើសពីនេះ​ទៀត សូម្បី​តែរ​កក្តា​មឈូស​ដាក់​សពក៏​គ្មាន​ដែរ ។​
​ដូច្នេះ​គណៈកម្មការ​អាចារ្យវត្ត​ស្ទឹងមានជ័យ សូម​អំពាវនាវ​ដល់​មិត្ត​រួម​អាជីព ក៏ដូចជា​សប្បុរសជន​ទាំងឡាយ មេត្តា​ចូលរួមចំណែក​ឧបត្ថម្ភ រឺ​ធ្វើ​បុណ្យ​ឲ្យ​នាង​បាន​សមរម្យ​ផង ។​

​គួរ​រំលឹក​ផងដែរ​ថា កាលពី​យប់​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤ តារា​សម្តែង​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​បន្ទប់​លេខ​១៦៧ នៃ​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គេ ខណ្ឌ​ទួលគោក ។ ចំពោះ​ការសម្លាប់​ខ្លួន​សមត្ថកិច្ច​សន្និដ្ឋាន ព្រោះតែ​រឿង​ស្នេហា​

 

photo 1(2) photo 2(4)