ស្រវឹង​បើក​រថយន្ត​កាមរី​បា​ឡែន​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ឡើង​ទ្រូងផ្លូវ​បណ្តាលអោយ​រថយន្ត​រង​ការ ខូចខាត​

​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹង​បើក​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាមរី​បា​ឡែន ក្នុង​ល្បឿន​លឿន បណ្តាល អោយ​ជ្រុល​ល្បឿន​រេ​ចង្កូត​បុក​ឡើង​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលអោយ​រថយន្តរ​ង​ត្រូវ​បែក​ពោង សុវត្ថិភាព​ទាំង​២ និង​ត្រូវ​រង​ការខូចខាត ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​៣៧១ ទល់មុខ​នឹង​ក្រុមហ៊ុន​កម្ពុជា​តេលា ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង ២៣​និង ៤០​នាទី​យប់​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៤​។​

​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​សង្គេត​ឃើញ បុរស​ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​កាមរី​បា​ឡែន ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y – 8178 បើកបរ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​មកដល់ ចំណុច​កើតហេតុ​ស្រាប់តែ​រេ​ចង្កូត​បុក​ផ្ទប់​នឹងរ​បាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្តាលអោយ​រថយន្ត ជ្រុល​ហោះ​ឡើង​លើរ​បាំង​ថ្ម ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​សងខាង ចំណែក​រថយន្ត​រង​ការខូចខាត​ផ្នែក​ខាង មុខ ។ រីឯរ​បាំង​ថ្ម​មិន​បាន​រង​ការខូចខាត​នោះទេ ព្រោះរ​បាំង​ថ្ម មាន​លក្ខណៈ​ទាប​ជាង​រថយន្ត​ធ្វើ​អោយ រថយន្ត​ងាយស្រួល បុក​ហោះ​ឡើង​។​

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរា​គន៍​វាស់វែង ស្ទូច​យក រថយន្ត​បង្ក​ខាងលើ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម នីតិវិធី​ច្បាប់ ។ ហើយ​ករណី​ខាងលើ​នេះ​គឺ​បង្កឡើង​ដោយសារ​បុរស​ជា​ម្ចាស់​រថយន្ត​បើកបរ​ក្នុង​សភាព ស្រវឹង និង​ក្នុង​ល្បឿន​លឿន​ទើប​បណ្តាលអោយ​មាន​រឿង​ហេតុដូចនេះ​កើតឡើង​តែម្តងទៅ ៕

 

IMG_4238 IMG_4240 IMG_4241 IMG_4239