តូចចិត្តសង្សារសុំបែកលេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួនឯង

ភ្នំពេញ ៖ នារីវ័យ ២៣ឆ្នាំម្នាក់ បានសម្រេចចិត្តលេបថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួនព្រោះតែតូចចិត្ត រឿងសង្សារសុំបែកផ្លូវ នៅក្នុងបន្ទប់លេខ១៦៧ ក្នុងផ្ទះជួលគ្មានលេខមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ២០៦ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះដែរកើតឡើង កាលពីវេលាម៉ោង ១៩ និង ០០នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ។
ម្ចាស់ទីតាំងបានអោយដឹងថា មុនពេលមានហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង គឺដោយមិនឃើញ នារីរងគ្រោះខាងលើចេញពីបន្ទប់ស្ទើរពេញមួយថ្ងៃ ទើបគាត់សម្រេចទៅចាក់ទ្វារបន្ទប់ហើយចូលទៅមើលខាង ក្នុង ដើម្បីអោយប្រាកដចិត្តថា មានអ្វីកើតឡើង .? ខណៈចូលទៅដល់ក្នុងបន្ទប់ស្រាប់តែប្រទះនារីខាងលើលេប ថ្នាំធ្វើអត្តឃាតសម្លាប់ខ្លួនឯងបាត់ទៅហើយ ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅជិត កន្លែងកើតហេតុ​ ក៏ដូចជាសមត្ថកិច្ចចុះអន្តរាគមន៍ តែម្តងទៅ ។
ម្ចាស់ទីតាំងខាងលើបានអោយដឹងទៀតថា មុនពេលមានហេតុការណ៍នេះកើតឡើងមួយថ្ងៃ គឺនារីរង គ្រោះបានឈ្លោះប្រកែកជាមួយមិត្តប្រុសរបស់នាងយ៉ាងខ្លាំងខ្លា កាលពីម្សិលមិញ មិនដឹងថាមានរឿងអ្វីនឹងគ្នា នោះទេ ប៉ុន្តែអ្នកជិតខាងនាំគ្នាសន្និដ្ឋានថា ប្រហែលជាមានការសុំបែងចែកផ្លូវរវាងអ្នកទាំង២។ ហើយនារីរង គ្រោះទើបតែមកស្នាក់នៅទីតាំងខាងលើបាន២ខែប៉ុណ្ណោះ ចំណែកមួយរយពេលខ្លីកន្លងមកនេះគេតែងតែឃើញ បុរសជាសង្សារមកស្នាក់នៅ ម្តងម្គាល់ ។ ទោះជាយ៉ាងណាមិញចំពោះករណីខាងលើនេះ សមត្ថកិច្ចសន្និដ្ឋានជា ជំហ៊ានដំបូងថា ផ្តើមចេញមកពីរឿងស្នេហា ( ខាងប្រុសសុំបែកស្រី ) ព្រោះដោយសារដោយយោងតាមសម្តី អះអាងរបស់ម្ចាស់ ទីតាំង​ ក៏ដូចជាអ្នកដែលរស់នៅក្បែរនោះ ជាក់ស្តែងតាមការពិនិត្រនៅកន្លែងកើតហេតុមិន ឃើញមានអ្វីខុសប្រក្រតីនោះទេ គឺមានតែថ្នាំជាច្រើនគ្រាប់នៅក្បែរសពនារីរងគ្រោះ ចំណែកសាកសពក៏មិនមាន ស្នាមអ្វីនោះដែរ ។
សមត្ថកិច្ចបញ្ជាក់បន្ថែមថា ករណីខាងលើនេះមិនមែនជាករណីឃាតកម្មអ្វីនោះទេ គឺព្រោះតែនារីរងគ្រោះ ខូចចិត្តហើយលេបថ្នាំសម្លាប់ខ្លួនតែប៉ុណ្ណោះ ៕

IMG_4073 IMG_4074 IMG_4075