ជនជាតិខ្មែរ​២​នាក់​ពាក់​ពន្ធ័​ថ្នាំញៀន​យ៉ាម៉ា​១១​គ្រាប់​ត្រូវ​តម្រួត​ថៃ​ចាប់​នៅ​ស្រុក​តា​ប្រា​យ៉ា​

ព្រំដែន​កម្ពុជា​-​ថៃ ៖  ពលរដ្ឋ​ខ្មែរ​២​នាក់​ជាប់​ពាក់​ពន្ធ័​ថ្នាំញៀន​យ៉ាម៉ា​(​ហ្វេ​តា​មីន​)​ចំនួន​១១​គ្រាប់​ត្រូវ​តម្រួត​ថៃ​ចាប់ខ្លួន​នៅវេលា​ម៉ោង​១​និង​៥២​នាទី​រសៀល​ថ្ងៃ​ទី ២៣ វិច្ឆិកា ២០១៤​នៅ​ចំណុច​ភូមិ​ថាប់​សាន់​ឃុំ​ថាប់​ថៃ ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះកែវ ប្រទេស​ថៃ​ឈម​នឹង​ច្រកព្រំដែន​តំបន់​បឹង​ត្រកួន​ភូមិ​បន្ទាយ​មាន​រឹទ្ធ​ឃុំ​គោក​រមៀត​ស្រុក​ថ្មពួក​។​

តម្រួត​ថៃ​និង​មន្ត្រីនគរបាល​ព្រំដែន​ច្រក​តំបន់​បឹង​ត្រួន​ឲ្យដឹង​ថ្ងៃទី ២៤ ធ្នូ​ថា : ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​តម្រួត​ថៃ​ចាប់​ខ្លួន​មាន​១-​ឈ្មោះ​ជិម អ៊ិម ភេទ​ស្រី អាយុ​៥៣​ឆ្នាំ​មាន​ថ្នាំញៀន​យ៉ាម៉ា​១១​គ្រាប់​នៅ​នឹង​ខ្លួន​។​ម្នាក់​នេះ​ជា​អ្នក​សុំ​គោយន្ត​គេ​ជិះ​។​២-​ឈ្មោះ ពេញ ពឿ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នកបើកបរ​គោយន្ត​។​ទាំង​២​នាក់​រស់នៅ​ភូមិ​តា​ម៉ាំង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជយ័​។

photo 4