កម្លាំង​សមត្ថកិច្ច ខេត្ត​កណ្តាល ចុះបង្ក្រាប ទីតាំង​បើក ទូ​ហ្គេម

​កណ្តាលៈ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ វេលា​ម៉ោង​១៣ និង​៣០​នាទី នៅ​ចំណុច​ផ្ទះល្វែង​ភូមិ​ព្រៃ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល  បាន​បិទទ្វារ លេង​ហ្គេម ពេល​សមត្ថកិច្ច បានទទួល​ព័ត៌មាន​ភ្លាម កម្លាំងចំរុះ​ដឹកនាំ​ដោយ លោក ឆៃ បូ​ណា នាយក​រដ្ឋបាល សាលាស្រុក និង​មាន​ការចូលរួម ក្រុមប្រឹក្សាឃុំ ពី​កម្លាំង​ជំនាញ នគរបាល​យុត្តិធម៏ និង​កម្លាំង​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល លំហាច​ប៉ុស្តិ៍ ដំណាក់​អំពិល មក​ដល់​ទីតាំង កន្លែង​លេង​ហ្គេម នៅវេលា​ម៉ោង​១៥ និង​១០​នាទី បាន​ជួប​កូនសិស្ស ចំនួន​១៥​នាក់ ភេទ​ប្រុស អាយុ​ក្រោម ១៦​ឆ្នាំ ចុះ​និង ទូ​ហ្គេម​ចំនួន ១៧​ទូ​។​

​ម្ចាស់ផ្ទះ​ឈ្មោះ​វ៉ែន ទ្រឹម ភេទ​ប្រុស អាយុ​៣២​ឆ្នាំ  នៅ​ភូមិ​ព្រែ​គោ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្ក​ណ្តា​ល  ។​

​មាន​អាជ្ញាប័ណ្ណ បើក​អាជីវកម្ម​សាល​បម្រើ​អ៊ី​ន​ធឺ​ណែ​ត​កាហ្វេ លេខ​០០៣៥ ក​.​ណ ចុះ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៤ ដោយ​លោក​ប្រធាន អង្គភាព​បញ្ញត្តិ​កម្ម និង​វិវាត ប្រធាន​បញ្ញត្តិ គ​.​រ​.​ទូ​រគ​មន​គម៍​កម្ពុជា រាជធានី​ភ្នំពេញ ១៧.​មករា​២០១៤ ដោយ​ឡាយ ម៉ា​រី​វ៉ូ ៕
d23231