បុរស​ម្នាក់ បើករថយន្ត​បុក​រ៉ឺម៉ក​កង់​បី និង​ម៉ូតូ បណ្តាលឱ្យ​របួស​ធ្ងន់​ស្រាល​៥​នាក់​

ភ្នំពេញ ៖ មនុស្ស​ប្រុស ស្រី​៥​នាក់​បាន​រង​បួស​ធ្ងន់​ស្រាល ដោយសារ​តែ​បុរស​ម្នាក់ ស្រវឹងស្រា បើករថយន្ត​ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​កង់​បី​វិល​២​ជុំ រួច​រ៉ឺម៉ក បន្ត​ទៅ​បុក​ម៉ូតូ​មួយគ្រឿង​ទៀត ដែល​ហេតុការណ៍ នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​នឹង​១៥​នាទី​យប់ ថ្ងៃទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤ ត្រង់​ចំណុច​ច្រមុះជ្រូក ស្ទឹង មានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

​ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ រ៉ឺម៉ក​កង់​បី​មួយ​ដឹក​មនុស្ស​ចំនួន​២​ទៅ​៣​នាក់ បាន​ធ្វើដំណើរ​តាម​បណ្តោ្យ​ផ្លូវ​មុន្នី​រ៉េត ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ខណះមក​ដល់​ចំណុ​ចច្រមុះជ្រូ​កស្ទឹងមាន​ជ័យ ស្រាប់តែ​មាន​រថយន្ត រ៉េ​ហ្វ​រ មួយ​គ្រឿង​ពណ៍ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-1529 ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា ក៏​ជ្រុល​ទៅ​បុក​ពេញ​ទំហឹង​បណ្តាលឱ្យ​រ៉ឺម៉ក​កង់​បី វិល​២​ជុំ រួច​ទៅ​ប៉ះ ជាមួយនឹង​ម៉ូតូ​សេ​១២៥​ពណ៍​ខ្មៅ​មួយគ្រឿង​ទៀត បណ្តាលឱ្យ​មនុស្ស​ប្រុស ស្រី​៥​នាក់ រងរបួស​ធ្ងន់​ស្រាល ត្រូវ បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។
​    ​
ក្រោយ​ពល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ធ្វើកា​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ និង​បាន​សហការ​ជាមួយ​ជំនាញ​យក​យាន្ត​ជំនិះ​ទាំង​៣​គ្រឿង ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​មានជ័យ រង់ចាំ​ដោះស្រាយ នៅពេល​ក្រោយ ៕