ផ្ទុះ​ហិង្សា​រវាង​ក្រុម​អ្នក​យក​ព័ត៌មាន​ពេលយប់​ជាមួយ​អនិកជន​ខ្មែ​រ​អាមេរិច រហូត​មាន​ស្នូរ​ផ្ទុះអាវុធ​

ភ្នំពេញ ៖ ស្នូរ​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់ បាន​បន្លឺ​ឡើង​នៅ​ចំណុច​រង្វង់​មូល​វត្តភ្នំ​ជ្រុង​ខាងជើង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​២៣ និង ២០​នាទី​យប់​ថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៤ បង្ក​ឡើយ​ដោយសារ​ខ្មាន់កាំភ្លើង​មិន​ស្គាល់​អត្តសញ្ញាណ​បាញ់​គំរាម​ឡើង​លើ​បន្ទាប់ពី​មាន​ហេតុការណ៍​ហិង្សា រវាង​ក្រុម​អ្នកយក​ព័ត៌មាន​ពេលយប់​ជាមួយនឹង​អនិកជន​ខ្មែរ​អា​មេ​រិច ដោយសារ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​។​

ទាក់ទិន​នឹង​រឿងរ៉ាវ​ខាងលើនេះ តាម​ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា ដំបូង​ឡើយ លោក​សុវណ្ណ សេដ្ឋី បុគ្គលិក​អ្នកយកព័ត៌មាន​ទូរទស្សន៍ CNC និង​សហការី​ម្នាក់ទៀត ឈ្មោះ ហេង សុវណ្ណ​ម៉ា​រ៉ា បាន​ជិះ​ម៉ូតូ សេ​១១០ ( សង់​ប៊ិច ) ពណ៌​ខ្មៅ ឌុប​គ្នា​ទៅ​យក​ព័ត៌មាន​ស្តីពី​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​មួយ បាន​កើតមានឡើង​នៅ​រង្វង់​មូល​វត្តភ្នំ​ជ្រុង​ខាងជើង ដែល​បង្ក​ឡើយ​ដោយសារ​រថយន្ត​ម៉ាក​ហុងដា ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 2F- 5105  បាន​បើក​បុក​រះ​រថយន្ត​ចំនួន​៣​គ្រឿង មួយគ្រឿង​ម៉ាក​កាមរី​ហាយ​ប្រ៊ីត ពណ៌​ខ្មៅ មួយគ្រឿង​ទៀត​ម៉ាក​ឡង់​គ្រីស័រ ពណ៌​ខ្មៅ និង​មួយ​គ្រឿង​ទៀត​ម៉ាក​វី​ហ្គូ ពណ៌​ខ្មៅ ដូចគ្នា ។ ក្នុង ហេតុការណ៍​ដដែល​នេះ ក៏​មាន​អ្នកដំណើរ​ជាច្រើន​នាក់​បាន​ចោមរោម​មើល​សកម្មភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍ នោះ ហើយ​បាន​ប៉ះ​ពាក្យសម្តី​គ្នា​ជាមួយ​ក្រុមអ្នកកាសែត និង​ទូរទស្សន៍​រួម​ទាំង​គេហទំព័រ​ក្នុងស្រុក កំពុង​ថត​យក រូបភាព​គ្រោះថ្នាក់​ចរាច​រណ៍ រហូត​កើតមាន​ជា​ហិង្សា រវាង​អ្នកដំណើរ​និង​ក្រុម​អ្នកសារព័ត៌មាន ឈាន​ដល់​បង្ក​ជា ស្នូរ​ផ្ទុះអាវុធ​ឡើង​លើ​ចំនួន​៣​គ្រាប់ ប៉ុន្តែ​មិន​បង្ក​អោយមាន​គ្រោះថ្នាក់​ដល់​អ្នក​ណា​ម្នា​ក់ឡើ​យ ។​

បន្ទាប់ពី​មាន​ស្នូរ​ផ្ទុះអាវុធ​កើតឡើង និង​ក្រោយពេល​មាន​ហិង្សា រវាង​អ្នកកាសែត និង​អ្នកដំណើរ​ដែល ឈឺឆ្អាល​ចំពោះ​សកម្មភាព​បំពេញ​ការងារ​របស់​អ្នកកាសែត ក៏​មាន​សមត្ថកិច្ច​នគ​របាល​មូលដ្ឋាន​ចុះ​អន្តរាគមន៍ ឃាត់​រថយន្ត​ចំនួន​៣​គ្រឿង ក្នុង​នោះ​រថយន្ត​២​គ្រឿង​មួយ​គ្រឿង​ម៉ាក HOMY ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2i – 2588 និង​មួយ​គ្រឿង​ទៀត​ម៉ាក​កាមរី​បា​ឡែន ពណ៌​ស្ករ ពាក់​ស្លាក​លេខ​នគរបាល 2-8271 នាំមក កាន់​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ស្រះ​ចក ហើយ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា ត្រូវ​សមត្ថកិច្ច​នគរបាល ចរាចរណ៍​ចុះ​វាស់វែង យក​ទៅ​កាន់​ការិយាល័យ​ចរាច​រណ៍​ជើងគោក​រាជធានី​ភ្នំពេញ ។ អ្វី​ជា​ការ​កក់​សម្គាល់​ក្នុង ហេតុការណ៍​នេះ គឺ​សមត្ថកិច្ច​បាន​ឃាត់​បុរស​ម្នាក់​ឈ្មោះ​មឿន សា​រ៉ា​មិត្ត អាយុ​៣២​ឆ្នាំ ជា​អនិកជន​ខ្មែរ រស់នៅ សហរដ្ឋ​អា​មេ​រិច ដែល​ជិះ​រថយន្ត​ម៉ាក​កាមរី​បា​ឡែន​ជាមួយ​មិត្តស្រី​២​នាក់ ម្នាក់​ជា​អនិកជន​ខ្មែ​រ​អាមេរិច​ដូចគ្នា និង​ម្នាក់​ទៀត​ជា​អ្នក​រស់នៅ​ស្រុក​ខ្មែរ ទៅ​តាម​ពាក្យបណ្តឹង​របស់​ក្រុមអ្នកកាសែត និង​ទូរទស្សន៍​ប្តឹង​ចោទប្រកាន់ ថា​ឈ្មោះ មឿន សា​រ៉ា​មិត្ត ជា​បក្សពួក​របស់​ជន​ប្រដាប់​អាវុធ​ដែល​បាញ់​គំរាម​លើ​អ្នកកាសែត និង​បាន​បង្ក​អោយ មាន​ការខូចខាត​ម៉ាស៊ីន​ថត និង​បាត់​ទូរស័ព្ទដៃ​របស់​ក្រុមអ្នកកាសែត ក្នុង​ហេតុការណ៍​ប្រទូស្ត​រាយ​គ្នា  ។ ជាមួយគ្នា​នោះ​ដែរ​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ស្រះចក សហការ​ជាមួយ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឃាត់ខ្លួន ឈ្មោះ​មឿន សា​រ៉ា​មិត្ត​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដោយឡែក​នារី​២​នាក់​ផ្សេង​ទៀត ដែល​រួម​ដំណើរ​ជាមួយ​ឈ្មោះ​មឿន សា​រ៉ា​មិត្ត​នោះ សមត្ថកិច្ច​អនុញ្ញាតិ​អោយ​ត្រឡប់​ទៅ​លំនៅឋាន​វិញ ។ រីឯ​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ សមត្ថកិច្ច​ដកហូត​ទុក​បណ្តោះអាសន្ន​ដែរ ។​

សូមបញ្ជាក់​ថា អ្នកកាសែត និង​ទូរទស្សន៍​ដែល​ប្តឹង​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​មឿន សា​រ៉ា​មិត្ត ទាំងអស់​មាន​ចំនួន​៧​នាក់ ទី​១.​ឈ្មោះ​សុវណ្ណ រិទ្ធី ២.​សុវណ្ណ រិទ្ធី​គីន ៣.​សុវណ្ណ សេដ្ឋី ទាំង​៣​នាក់​នេះ​ជា​បងប្អូន បង្កើត​នឹង​គ្នា និង​ជា​បុគ្គលិក​ទូរទស្សន៍ CNC ។ ដោយឡែក​៤​នាក់​ផ្សេង​ទៀត​ទី​១.​មាន​ឈ្មោះ​ពៅ ចំ​រុង អ្នកយក​ព័ត៌មាន​កាសែត​ទស្សនៈ​ខ្មែរ  ២.​ឈ្មោះ​ហេង សុវណ្ណ​មា​រ៉ា បុគ្គលិក​គេហទំព័រ ៣.​លោក​ឃឹម វិសាល បុគ្គលិក​គេហទំព័រ CEN និង​ទី​៤. លោក​ង៉ូវ ឌី​ណា អ្នកព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស​។ អ្នកកាសែត គេហទំព័រ និង​បុគ្គលិក​ទូរទស្សន៍​ទាំងអស់នេះ បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​អោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​មឿន សា​រ៉ា​មិត្ត ដើម្បី​ឈាន​ទៅ​រក​បក្សពួក​ដែល​បង្ក​ស្នូរ​ផ្ទុះអាវុធ​គំរាម​អ្នកកាសែត និង​បង្ក​ហិង្សា​ដាក់​អ្នកកាសែត​ពេល​កំពុង បំពេញ​ការងារ​តាម​វិជ្ជា​ជី​វះ ។ ដោយឡែក​ឈ្មោះ​មឿន សា​រ៉ា​មិត្ត​បាន​បដិសេធថា ខ្លួនគេ​មិន​មាន​ចេតនា​ណាមួយ បង្ក​ហិង្សា​លើ​អ្នកកាសែត​ឡើយ ហើយ​រូបគេ​បាន​ចោទប្រកាន់​ថា អ្នកកាសែត​ព្រួត​វាយ​គេ​ម្នាក់​ឯង នឹង​មិត្តស្រី​២ នាក់​ទៀត​។​

នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​រើស​បាន​សម្បក​កា​ទុះ ចំនួន​២​គ្រាប់​យក​មក​កសាង​សំណុំរឿង​ទាក់ទិន​នឹង វិវាទ​ហិង្សា​ខាងលើនេះ ដើម្បី​ចាត់ការ​តាមច្បាប់ ។ គួរ​បញ្ជាក់​បន្ថែមថា ឈ្មោះ​មឿន សា​រ៉ា​មិត្ត មិនមែន​ជា​អ្នកបង្ក គ្រោះថ្នាក់​ចរាចរណ៍​ដំបូង​នោះឡើយ តែ​រូបគេ​បាន​ជេរប្រមាថ​លើ​អ្នកកាសែត និង​ទូរទស្សន៍​មិនអោយ​ថតរូប​ស្តី ពី​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ ទើប​កើត​ជា​រឿង​ទាស់​ពាក្យសម្តី​គ្នា​រហូត​ផ្ទុះ​ហិង្សា​កើតឡើង នេះ​បើ​តាម​ការអះអាង​របស់​ក្រុមអ្នកកាសែត ។ ក្រុមអ្នកកាសែត​ទូរទស្សន៍​ទាំង​៧​រូប​ខាងលើនេះ បាន​រៀបរាប់​ថា ឈ្មោះ​មឿន សា​រ៉ា​មិត្ត មាន​បក្សពួក​ច្រើន​នាក់​ជិះ​រថយន្ត​២​គ្រឿង​ខាងលើ​មក​ព្រួត​វាយ​លើ​អ្នកកាសែត​មុន ជាហេតុ​ធ្វើអោយ​ខូចខាត​ម៉ាស៊ីន​ថត និង​បាត់បង់​សម្ភា​រះ​មួយចំនួន​ក្នុង​ហេតុការណ៍​ប្រទូស្ត​រាយ​គ្នា​នោះ ។ ដោយឡែក​ឈ្មោះ​មឿន សា​រ៉ា​មិត្ត​វិញ​បាន​និយាយថា​ខ្លួន ទៅ​រស់នៅ​ស្រុក​អា​មេ​រិច​មាន​សញ្ជាតិ្ត​ជា​ជនជាតិ​គេ ដូច្នេះ​លោក​ធ្លាប់​បាន​មើល​ទូរទស្សន៍ កាសែត​ក្នុងស្រុក ក៏ដូចជា​ហ្វេ​ស​បុក​ស្រុក​ខ្មែរ​បង្ហោះ​រូប​ភាពគ្រោះថ្នាក់​ផ្សេងៗ នៅ​ប្រទេស​កម្ពុជា​ធ្វើអោយ​រូប​លោក​មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​លើ​បញ្ហា​នេះ ហើយ​ពេល​ដែល​លោក​មក​លេង​ស្រុក​ខ្មែរ​ធ្វើ​ដំណើរ​ចេញ​ពី​ពិធី​ចូលរួម​មង្គលការ​មិត្តភក្តិ​នៅ​ភោជនីយ៍ដ្ឋាន សេ​វ៉េ​ន​ប្រាយ ម្តុំ​ផ្សារ​ចាស់​ហើយ​ឃើញ​ហេតុការណ៍​ជុំៗ ពេលនោះ​ក៏​បាន​ឈប់​រថយន្ត​ចុះ​មើល​ទើប​កើត​ជា​រឿងរ៉ាវ​បែប​នេះ​ឡើង​តែម្តងទៅ ៕

 

 

 

10863546_612379845558460_1829743059_n 10859527_612379808891797_2045938996_n 10859354_612379798891798_1131963717_n 10847007_612384652224646_1784371213_n 10847112_612379815558463_154834968_n

 

 

 

10304645_479386972199899_2575927762499640326_n 10858006_479386912199905_1687985414703794115_n 10836502_612379842225127_118812313_n 10866744_612379858891792_77813377_n  10846754_612379855558459_1586925547_n 10872619_612379865558458_269187484_n10881249_612379802225131_835362290_n