ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យ​របួស​ធ្ងន់ធ្ង​រ​ម្នាក់​

​ភ្នំពេញ​៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាលឲ្យ​ដូល​បោក​ក្បាល​ទៅ​និងថ្នល់​រងរបួស​ធ្ងន់​ធ្ង​រ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទី​ទាបភ្លឺ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​សេល​កាត តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ​។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AZ-1783 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ក្នុងទិសដៅ ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​មុខ​ក្រុមហ៊ុន សេល​កាត បាន​រ៉េ​ចង្កូ​បុក​រនាំងដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្តាលឲ្យ​ដូល​បោក​ក្បាល​ទៅ ថ្នល់​រងរបួស​ធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​។​
​    ​
ក្រោយពេល​កើតហេតុ​សម្ថ​កិច្ច​បាន​ចុះ​មក​ដល់​ចំណុចកើតហេតុ​និង​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​ចតុមុខ​បណ្តោះអាសន្ន​៕
Untitled-2