គំនរ​សំរាម​នៅតាម​ដងផ្លូវ​លេខ​៤៨៤ និង​ដងផ្លូវ​ព្រះ​នរោត្តម​ក្នុង​ខណ្ឌ​ចំការមន​បង្ក​អោយ​មាន​ការប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​សុខភាព

​ភ្នំពេញ​៖ រយៈពេល​ម្រ​មាណ​៣​ថ្ងៃ សម្រាម​តាម​ដងផ្លូវ​សាធារណៈ​មួយចំនួនធំ​កាន់តែ​មាន​ច្រើនឡើងៗ ដែល​ជា​បញ្ហា​ចោទ​សំខាន់ សម្រាប់​សុខភាព​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ ក៏ដូចជា​ធ្វើអោយមាន​ការកកស្ទះ​ចរាច​រណ៍ និង​ប៉ះពាល់​ដល់​សោភ័ណ្ឌភាព​ក្រុង​ផង​ដែរ​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​ឆ្នាំ​២០១៤​តាម​ដងផ្លូវ​លេខ​៤៨៤ និង​ដងផ្លូវ​ព្រះ​នរោត្តម​ក្នុង​ខណ្ឌ​ចំការមន មាន​គំនរ​ធំៗ​ជាច្រើន ដែល​បង្ក​អោយ​មាន​ការ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​និង​សុខភាព យ៉ាងសំខាន់​។​

​ប្រជាពលរដ្ឋ​អ្នករត់​ម៉ូតូឌុប និង​អ្នក​ប្រកប​របរ​នៅក្បែរ​គំនរ​សម្រាម​នោះបាន​សំណូមពរ​ដល់​សាលា​រាជធានី ភ្នំពេញ​អោយ​ជួយ​សម្រួល​ប្រមូល​សម្រាម​នៅ​តាម​ទី​ផ្លូវ​សាធារណៈ​ផងដែរ ខណៈ​កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​កំពុង​ធ្វើ​កូដកម្ម ព្រោះ​ពួកគាត់​ពិតជា​មាន​អារម្មណ៍​ពិបាក​រស់នៅ​ណាស់​។​

​ជាមួយគ្នា​នោះ នៅ​ព្រឹក​ថ្ងៃទី​១៧​នេះ​ខាង​អង្គភាព​គ្រប់គ្រង​សេវាកម្ម​សំណល់​វេជ្ជសាស្ត្រ របស់​កាកបាទក្រហម​កម្ពុជា​ប្រចាំ​រាជធានី​ភ្នំពេញ ទទួល​តាម​ការ​សំណូមពរ​របស់​សាលាក្រុង​ភ្នំពេញ​ក៍​បាន​ស​ហ​ការចុះ​ជួយប្រមូល​ស ម្រាម​តាម​ដង​វិថី​ធំៗ​មួយចំនួន​ផង​ដែរ​។​

​គួរបញ្ជាក់​ថា​នៅ​ថ្ងៃទី​១៦​ខែ​ធ្នូ សាលា​រាជធានី​ភ្នំពេញ​ក៍​បាន​ចេញ​សេចក្តីជូនដំណឹង ជំរាប​ដល់​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​ជ្រាបថា ដោយ​មាន​ការធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់ខែ​ពី​សំណាក់​អ្នកបើកបរ កម្មករ​កើប និង​បោស​សំរាម របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី ពី​ថ្ងៃ​ទី​១៥-១៦ ខែ​ធ្នូ​ឆ្នាំ​២០១៤​នេះ ក៏​មាន​ការអាក់ខាន និង​យឺតយ៉ាវ​ខ្លះ​ក្នុង​ការប្រមូល​សំរាម​តាម​ដងផ្លូវ និង​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​កំពុង​ចរចារ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​អ្នកបើកបរ និង​កម្មករ​។ ទន្ទឹម​និង​នេះ​អាជ្ញាធរ​គ្រប់​ខណ្ឌ បាន​នឹង​កំពុង​ប្រើប្រាស់​រថយន្ត និង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដើម្បី​កើប ប្រមូល​និង​ដឹក​ជញ្ជូន​សម្រាម​យក​ទៅ​ចាក់​នៅ​ទីលាន​ចាក់សម្រាម​ខណ្ឌដង្កោ​។​តែ ទោះជា​យ៉ាងណា​ក៏​សូម​អធ្យាមស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាព​ល​រដ្ឋក្នុង រាជធានី​ភ្នំពេញ​ផងដែរ​៕

btv-005