​ជនជាតិ​រុស្ស៊ី​ម្នាក់​ប្រកាច់​ស្លាប់ បន្ទាប់​ពី​ផឹក​កូកាកូឡា លាយ​ស្រា Super Whisky

ភ្នំពេញ​៖ ជនជាតិ​រុស្ស៊ី​ម្នាក់ បាន​ប្រកាច់​ស្លាប់​នៅលើ បង់​អង្គុយ​កម្សាន្ត​លើ​សួន​ច្បាប់​តាម​ដង​ទន្លេ​បួន​មុខ ដោយ  មាន​ដប​ស្រា Super Whisky និង​ដប​កូកាកូឡា នៅ​ក្បែ​ខ្លួន​ផង​ដែរ​។ ជនជាតិ​រុស្ស៊ី ដែល​មិន​ទាន់​ស្គាល់​អត្ត សញ្ញាណ​នេះ បាន​ប្រកាច់​ស្លាប់ នា​វេលា​ម៉ោង​ប្រមាណ ២​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ  វិថី​ព្រះស៊ីសុវត្ថិ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

​សមត្ថកិច្ច​មិនទាន់​បាន​បញ្ជាក់​ពី​មូលហេតុ នៃ​ការស្លាប់​របស់​ជនជាតិ​រុស្ស៊ី​រូបនេះ​នៅឡើយ​ទេ ខណៈ​អ្នក​នៅ កន្លែងកើតហេតុ​ខ្លះ សង្ស័យថា បណ្តាល​មក​ពី​ការ​ប្រតិកម្ម​រវាង​ស្រា Super Whisky លាយ​ជាមួយ​កូកាកូឡា​។​

​ប្រជាពលរដ្ឋ​ខ្លះ​ទៀត​សង្ស័យថា ការស្លាប់​របស់​ជនជាតិ​រុស្ស៊ី​រូបនេះ បណ្ដាលមកពី​គាំងបេះដូង​។​

​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ បាន​យក​សព្វ​ជនរងគ្រោះ ទៅ​រក្សាទុក រង់ចាំ​ការ​មក​ទទួល​ពី​សំណាក់​មន្ត្រី​ស្ថាន ទូត​រុស្ស៊ី​៕

d22551