ជនសង្ស័យ​ប្រដាប់អាវុធ​បាញ់​មួយ​គ្រាប់​របួស​មនុស្ស​ម្នាក់​ប្លន់​យក​ម៉ូតូ​មិនបាន​សម្រេច​

ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​ក្រុមចោរប្លន់​ប្រដាប់អាវុធ​មួយ​ក្រុម​បាន​ធ្វើ​សកម្មភាព​បាញ់​មួយ​គ្រាប់​ចំ​ចង្កេះ​ខាងឆ្វេង​ធ្លាយ​មក​ស្តាំ​ប្លន់​យក​ម៉ូតូ​សេ​១២៥​សេរី​ឆ្នាំ​២០១៥ តែ​មិនបាន​សម្រេច កាលពី​វេលា​ម៉ោង​២​និង​១០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ពិភព​សាច់​អាំង​១៦៨ តាម​បណ្តោយ​ផ្លូវ​លេខ​១៧២ ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ​។​

​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរ​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥​សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CT-2839 បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៧២ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ខណៈ​មកដល់​ចំណុច​មុខ​ហាង​ពិភព​សាច់​អាំ​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់​ជិះ​ម៉ូតូ​២​ទៅ​៣​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​មិន​ស្គាល​ម៉ាក​មួយ​គ្រឿង​បាន​ជិះ​មក​ក្បែរ​ហើយ​ធ្វើ​សកម្មភាព​បាញ់​ទៅលើ​ជនរងគ្រោះ​ចំនួន​មួយ​គ្រាប់​បណ្តាលឲ្យ​ចំ​ចង្កេះ​ខាងឆ្វេង​ហើយ​ធ្លាយ​មក​ស្តាំ​រងរបួស​ធ្ងន់​។​បន្ទាប់ពី​ក្រុម​ជនសង្ស័យ​បាន​ប្រហា​ទៅលើ​ជនរងគ្រោះ​ត្រូវ​មួយ​គ្រាប់​ហើយ​ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ​ហើយ​ដក់​សោរ​ចេញពី​ម៉ូតូ​រត់​ចូល​ទៅក្នុង​ហាង​ពិភព​សាច់​អាំង​១៦៨​និង​ស្រែក​ឲ្យគេ​ជួយ ហើយ​ក្រុម​ជនសង្ស័យ​ក៏​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​មិនបាន​សម្រេច​នោះ​ទេ​។​

​ក្រោយពេល​កើតហេតុ​កម្លាំ​កងរាជអាវុធហត្ថ​ខណ្ឌ​ដំពេញ​បាន​ចុះ​មក​ដល់​ចំណុចកើតហេតុ​ភ្លាមៗ​រីឯ​ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក​តាម​រ៉ឺម៉ក​កង់​បី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​ដើម្បី​សង្គ្រោះ​ចំណែក​ម៉ូតូ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ដូនពេញ​រង​ទៅ​រក្សាទុក​បណ្ណោះអាសន្ន​៕
Untitled-1