ជិះ​ម៉ូតូ​លឿន​ជ្រុល​បុក​រ៉ឺម៉ក់​ដឹក​គ្រឿងសំណង់ ខណៈ​កំពុង​ឆ្លងផ្លូវ​បណ្តា​អោយ​ដួល របួស​ធ្ងន់​ស្រាល​២ នាក់​

​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​២​នាក់ ត្រូវ​រងរបួស​ធ្ងន់ធ្ង​រ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មួយ​គ្រឿង ម៉ាក​សង់​កូរ៉េ និង​មួយ​គ្រឿង​ទៀត​ជា​ប្រភេទ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​ដឹក​គ្រឿងសំណង់ ជ្រុល​បុក​គ្នា​ពេញ ទំហឹង​ខណៈ​រ៉ឺម៉ក​កំពុងបើក​ឆ្លងផ្លូវ​ចូល​ក្នុង​ការដ្ឋាន​របស់​ខ្លួន ដែល​មាន​ទីតាំងនៅ​តាម​បណ្តោ​ផ្លូវ​លេខ ៣៧១ ទល់មុខ​នឹង​ឃ្លោងទ្វារ​វត្ត​ដំបូក​ខ្ពស់ ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។ ហេតុការណ៍​គ្រោះ ថ្នាក់​ខាងលើ​នេះ​ដែរ​កើតឡើង​កាលពី​វេលា​ម៉ោង​២២ និង ២០​នាទី​យប់​ថ្ងៃទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៤​។​
​    ​
យោងតាម​ប្រភព​ព័ត៌មាន​ពី​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​អោយដឹងថា នៅ​មុនពេល​មាន​ហេតុការណ៍​កើតឡើង​គឺ​ដំបូង​ឡើយ​គេ​សង្គេត​ឃើញ បុរស​ម្នាក់​ជិះ​ម៉ូតូ​រ៉ឺម៉ក់​ដឹក​គ្រឿង សំណង់​មួយ​គ្រឿង ពណ៌​ក្រហម ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៧១ ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​ធម្មតា ខណៈ​មក​ដល់​ចំណុចកើតហេតុ ខ្លួន​បាន​ជិះ​បត់​ឆ្វេង​បំណង​បត់​ចូល​ក្នុង​ការដ្ឋាន​របស់ ខ្លួន ប៉ុន្តែ​ខណៈ​បត់​ឆ្លង​មិន​ទាន់​ផុត​ផង​នោះ ស្រាប់តែ​មាន​នារី​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាកវ៉េវ ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ 1CB-5792 ជិះ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៣៧១ ក្នុងទិសដៅ បញ្ច្រាស​គ្នា ក៏​បាន​ជ្រុល​ល្បឿន​បុក​ចំ​ពីមុខ​រ៉ឺម៉ក់​ដែល​កំពុង​ឆ្លងផ្លូវ ពេញទំហឹង​លាន់​ស្នូរ​ដូច​រន្ទះ បណ្តាល​អោយ​ម៉ូតូ និង​រ៉ឺម៉ក់​ត្រូវ​គៀប​ក្បាល​ចូលគ្នា ចំណែក​ភាគី​ទាំងសងខាង​ត្រូវ​រងរបួស​ដូចគ្នា ហើយ​ត្រូវបាន​សាច់ញាតិ​មក​ទទួល​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​ផងដែរ ។
​    ​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​ចុះ​ធ្វើ​ការអន្តរាគមន៍​វាស់វែង លើកយក​ម៉ូតូ​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​រងចាំ​ដោះស្រាយ​នា ពេល​ក្រោយ ៕
Untitled-2 Untitled-3 Untitled-4