ជនរងគ្រោះ​ដោយ​ទឹក​អាស៊ីត នៅ​ផ្សារ​ទម្លាប់​អំពាវនាវ​រក​យុត្តិធម៌ ខណៈ​ជនបង្ករ​មិន​ទាន់​ចាប់ខ្លួន​

តាកែវ ៖ ស្ត្រី​រងគ្រោះ​ដោយ​ការ​ជះ​ទឹក​អាស៊ីត​នៅក្នុង​ផ្សារ​ទម្លាប់​បាន​អំពាវនាវ ដល់​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​ឱ្យ​ជួយ​រក​យុត្តិធម៌ ខណៈ​សមត្ថកិច្ច មិន​ទាន់​ចាប់​ជនបង្ក​ជះ​ទឹក​អាស៊ីត បាន​ហើយ​កំពុង​មាន​សេរីភាព ។​

លោក លុយ សុ​វណ្ណា​រ័ត្ន ប្ដី​របស់​ស្ត្រី រងគ្រោះ ដោយ​ទឹក​អាស៊ីត​បានឱ្យដឹងថា ជនដៃដល់​ឈ្មោះ លក្ខិណា បាន​រត់គេច ខ្លួន​ជាមួយ​នឹង​បងប្រុស​របស់​នាង ហើយ ឪពុក​ម្ដាយ​របស់​ជន​បង្ក ដែលជា​អ្នក បញ្ជា​ឱ្យ​កូនស្រី​ជះ​ទឹក​អាស៊ីត លើ​ប្រពន្ធ របស់ខ្លួន បែរជា​មាន​សេរីភាព រស់នៅ យ៉ាង​សុខសាន្ដ ហាក់ដូច គ្មាន​រឿង​អ្វី កើតឡើង ។​

​លោក​បាន​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤​ថា “​ហេតុការណ៍ ដែល​កើតឡើង​ភ្លាម បើសិន​នគរបាល គាត់​ចាប់ គឺ​វា​បាន​ហើយ ប៉ុន្តែ​នគរបាល នៅ​ស្រុក​គិរីវង់​នៅ​ដូចជា​គ្មាន​អើពើ ដែល​ហាក់ដូចជា មាន​អ្វី​មួយ​លាក់ បាំង​”​។ លោក​បន្តថា “​ម៉ែ​” (​អ្នក​ជះ​ទឹក អាស៊ី​ត​) ក៏​ជា​ជនដៃដល់​ដែរ ហើយ​គាត់ នៅផ្ទះ ប៉ុន្តែ​នគរបាល​អត់​ហៅ​មក​សួរ អត់​ឃុំខ្លួន​ទេ ធ្វើ​ដូច​ធម្មតា ”​។​

លោក លុយ សុ​វណ្ណា​រ័ត្ន បានឱ្យ ដឹងថា រហូតមកដល់​ពេលនេះ ពួកគេ មិនទាន់​បាន​ទទួល​អ្វី ពី​គ្រួសារ​របស់​ជន ដៃដល់​នោះ​ទេ ខណៈ​ដែល​ប្រពន្ធ​របស់ គាត់ កំពុង​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ ដោយ ខូច​មុខ​អស់​មួយ​ចំហៀង ដាច់​ស្លឹក ត្រចៀក ខូច​ស្បែក​តាំងពី លើ​ដល់​ក្រោម ហើយ​សម្រាក​នៅ​មន្ទីរពេទ្យ​អង្គការ​វះ កាត់​កុមារ ថែម​ទាំងរ​លូត​កូន ក្នុង​ផ្ទៃ ថែម​ទៀត​៕

d22321