ឃាតករ​៣​នាក់ ព្រួត​គ្នា​កាប់សម្លាប់​ដាច់​ករ​បុរស​ម្នាក់​ដោយសារ​គំនុំ

ត្បូងឃ្មំ​៖ សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ បានឲ្យដឹងថា បុរស​ម្នាក់​ត្រូវ​ឃាតករ​បី​នាក់​ព្រួត​កាប់​នឹង កាំបិតផ្គាក់​ដាច់​ករ​ដោយសារ​រឿង​គំនុំ នៅ​យប់​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤​។

​ជនរងគ្រោះ ឈ្មោះ សៅ សារឿ​ន អាយុ​៣៧​ឆ្នាំ រស់នៅ ស្រុក​អូ​រាំ​ឪ ខេត្ត​ត្បូងឃ្មំ ។ ចំណែក​ឃាតករ​រួមគ្នា​សម្លាប់​មាន​គ្នា​៣​នាក់ ដោយ​សមត្ថកិច្ច​ចាប់បាន​ឃាតករ​ម្នាក់​ឈ្មោះ តៃ ទិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​, ចំណែក​២​នាក់​ដែល​រត់គេចខ្លួន មានឈ្មោះ តៃ តុ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ និង​ឈ្មោះ សៀង ពៅ អាយុ ២៧​ឆ្នាំ ហើយ​អ្នក​ទាំង​៣ រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​ជនរងគ្រោះ​៕
photo 1 photo 2