រថយន្ត​កូរ៉េ​ដឹក​ដំឡូង​លើស​ចំណុះ ជាប់​ផុង​ក្រឡាប់​ចាក់​ពាសពេញ​ផ្លូវ​

ភ្នំពេញ​៖ រថយន្ត​កូរ៉េ​ដឹក​ដំឡូង​លើស​ចំណុះ​ពាសពេញ បាន​ក្រឡាប់​ចាក់​ចោល​ពាស​ពេញ​ផ្លូវ ដោយសារ​តែ​ជាប់ ផុង កាលពី​វេលា​ម៉ោង​៩​នឹង​១៥​នាទី​យប់ ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវវេង​ស្រេង កែង​នឹង​ផ្លូវ​ដួង​ងៀប ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។
​    ​
ប្រភព​ពត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហ​តុ​ការណ៍​ខាងលើ​នេះ​បាន​ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​កូរ៉េ​ដឹក​ដំឡូងពាស​ពេញ​មួយ​គ្រឿង​ព​ណ៍ស ពាក់​ស្លាក​លេខ​ព្រៃវែង 3A-0113 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ដួង​ងៀប ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បំរុង​ឡើង​ទៅ​ផ្លូវវេង​ស្រេង ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​នោះ ក៏​ស្រាប់តែ​កង់​រថយន្ត ជាប់ផុង​ទៅមុន​លែងរួច ហើយ​អ្នក​បើ​របរ​រថយន្ត​បាន​ខំ​បន្ថែម​ល្បឿន ក៏​បាន​ផ្អៀង​បណ្តាល​ក្រឡាប់​ចាក់ចោល​ដំឡូង​ដែល​នៅលើ​រថយន្ត​ពាសពេញ​ផ្លូវ ។

​ប៉ុន្តែ​សំណាងល្អ​មិន​បណ្តាលឱ្យ​អ្នកបើកបរ ឬ​អ្នកដំណើ​រណា​ម្នាក់​រងរបួស​នោះ​ទេ គឺ​គ្រាន់តែ​បង្ក​ឱ្យមាន​ការកកស្ទះ​បន្តិច​បន្ទួច​តែប៉ុណ្ណោះ ។ ប្រភព​បន្តថា ក្រោយពេល​កើតហេតុ​មិន​មាន​សមត្ថកិច្ច​មូលដ្ឋាន​មក​ចុះ​អន្តរាគមន៍​នោះ​ទេ ព្រោះ​ដោយសារ​តែ​មិន បាន​បង្ក​ជា​គ្រោះថ្នាក់​ដល់​ន​ណា​ម្នាក់ ហើយ​ម្ចាស់​រថយន្ត​បាន​ហៅ​រថយន្ត​ស្ទូច​មក​ដោយ​ខ្លួនឯង ៕
Untitled-10