ជិះ​ម៉ូតូ​វ៉ា​រថយន្ត​មិន​ផុត​ទាក់​ដៃចង្កូត​ដួល​ខ្ទៀតចូល​ក្រោម​រថយន្ត​កិន​ស្លាប់​ភ្លាមៗ​

​ភ្នំពេញ​៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ខណៈ​ដែល​រូបគេ​ជិះ​ម៉ូតូ​ស្កូប​ពី​មួយ​ហើយ​បាន​វ៉ា​រថយន្ត​ក្រឡុក​ស៊ីម៉ង ដោយ​វ៉ា​មិន​ផុត​ទាក់​ដៃចង្កូត​បណ្តាលឲ្យ​ដួល​ទៅ​និង​ក្រោ​មកង​រថយន្ត​កិន​ចំក្បាល​បែក​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង ។​ហេតុការណ៍​នេះ​បាន​កើត​ហេតុ​កាលពី​វេលា​ម៉ោង​២៣​និង​៥០​នាទី​យប់ ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ខាងកើត​ស្តុប​ផ្សារ​ដើមគ តាម​បណ្តោយ​ផ្លូវ​មុន្នី​រ៉េត ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គ ខណ្ឌ​ទួលគោក ។​

សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ត្រូវបាន​ស្គាល់ឈ្មោះ ឪ ទ្រី ភេទ​ប្រុស មាន​អាយុ​២៦​ឆ្នាំ ។​
​    ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កូត​ពី​ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ​1CK-3960 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មុន្នីរ​រ៉េត ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ដោយ​បាន​ព្យាយាម​វ៉ា​រថយន្ត​ក្រឡុក​ស៊ីម៉ង់ មួយ​គ្រឿង​មិន​ចាំ​ស្លាក​លេខ ខណៈ​ដែល​វ៉ា​ជិត​ផុត​ស្រាប់តែ​ទាក់​ដៃចង្កូត​និង​រថយន្ត​ហើយ​បាន​ខ្ទៀតចូល​ក្រោម​កង់​រថយន្ត​បណ្តាលឲ្យ​រថយន្ត​កិន​ចំក្បាល បែកធ្លាយ​ចេញ​ខួរ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​តែ​ម្តង​។​បន្ទាប់​ពី​កើតហេតុ​រថយន្ត​ក្រឡុង​ស៊ីម៉ង​បាន​បើក​រត់​គេចខ្លួន​បាត់​ស្រមោល​តែម្តង តែ​ត្រូវបាន​គេ​ស្គាល់​ថា​រថយន្ត​ក្រឡុក​ស៊ីម៉ង​នៅ​ខាងជើង​និង​វត្ត​ន​ន្ទ​មុន្នីរ​រង្សី ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​    ​
ក្រោយពេល​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឱ្យមក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត ចំណែក​ម៉ូតូ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​ជំនាញ​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ជា​បណ្ណោះអាសន្ន​ដើម្បី​រងចាំ​ស្រាវជ្រាវ​តាម​ចាប់​រថយន្ត​បង្ក​យក​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​៕
Untitled-8 Untitled-9