គ្រោះថ្នាក់​ចរាចរណ៍​ប្រចាំ​ថ្ងៃ​ទី​១២​ខែ​ធ្នូ ឆ្នាំ​២០១៤ បណ្តាលអោយ​ស្លាប់​មនុស្ស ចំនួន​០២​នាក់ របួស​ធ្ងន់​ស្រាល​១៣​នាក់

​ភ្នំពេញៈ តាមរ​បាយ​ការ​ពី​នាយក​សណ្តាប់ធ្នាប់​នៃ​អគ្កស្នងការដ្ឋាន​នគ​រ​បាល​ជាតិ នៅ​ថ្ងៃ​ទី​១២​ធ្នូ ឆ្នាំ​២០១៤​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​ចំនួ​០៧​លើក យប់​០២​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​០២​នាក់ (​ស្រី​១​នាក់​) របួសធ្ងន់ ០៩​នាក់​(​ស្រី​១​នាក់​),​និង​របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​)​។​

​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៧​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​០៨​គ្រឿង​,​រថយន្ត​ធុន​តូច​ចំនួន​០៣​គ្រឿង​,​រថយន្ត​ធុន ធំ​១​គ្រឿង​។​
​មូលហេតុ ដែល​បណ្តាលឲ្យ​មាន​គ្រោះ​ថ្នាក់​គឺ ល្មើស​ល្បឿន​៣​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក​,​មិន​គោរព​សិទ្ធ​១​លើក​,​បត់ គ្រោះថ្នាក់​១​លើក​។​ក្នុង​នោះ​អ្នកជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិន​បាន​ពាក់មួក សុវត្ថិភាព​ចំនួន​១១​នាក់​(​យប់​០៣​នាក់​) ។​

​រថយន្ត​ដែល​ត្រូវ​ផាកពិន័យ​នៅ​អង្គភាព​ប្រចាំ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ សរុប​ចំនួន​៤៩៤ គ្រឿង ក្នុងនោះ​មាន រថយន្ត​ទេសចរណ៍​គ្រូ​សារ ៩៨​គ្រឿង​, រថយន្ត​ដឹក​អ្នកដំណើរ​ធុន​តូច ១៥៥​គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​តូច​ចំនួន​៨១ គ្រឿង​, រថយន្ត​ដឹកទំនិញ​ធុន​ធំ ១៦០ គ្រឿង ។​

​រថយន្ត​ទាំងអស់​ត្រូវបាន​បង់ប្រាក់​ពិន័យ​រួច​នៅ អធិការដ្ឋាន​នគរបាល​ស្រុក ចំនួន ៤៤ គ្រឿង នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៤៥០ គ្រឿង ៕