ប្រទះ​ឃើញ​សព​នារី​ពិការ​ម្នាក់ អណ្តែត​ទឹក​ស្ពាន​សំពៅ​មាស

​កណ្ដាល ៖ សព​នារី​វ័យ ក្មេង​ម្នាក់ ដែល ពិការ​តាំង​ពី​កំណើត ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹក​នៅ ចំណុច​ស្ពាន សំពៅ​មាស ក្នុងភូមិ​គោល ឃុំ​ទួល​ព្រិច ស្រុក អង្គស្នួល ខេត្ដ​កណ្ដាល កាលពី​ព្រឹក​ព្រលឹម ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៤ ដែល​សមត្ថកិច្ច ជំនាញ និង​គ្រូពេទ្យ កោសល្យវិច័យ​សន្និដ្ឋាន ថា ការស្លាប់​របស់​ជនរ​ង​គ្រោះជា​អំពើ​ឃាត កម្ម​មិនមែន​ជា​ករណី​លង់ទឹក​ស្លាប់​ឬ​រំលោភ ហើយ​សម្លាប់​នោះ​ឡើយ ។​

​យោងតាម​របាយការណ៍​របស់​នគរបាល ស្រុក​អង្គស្នួល បានបញ្ជាក់​ថា ប្រជាពលរដ្ឋ ម្នាក់​ឈ្មោះ​ហេង សុធី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ កាលពី​វេលា​ម៉ោង ៦​និង​៣០​នាទី​បាន​ប្រទះ​ឃើញ​សព​នារី​រង គ្រោះ​អណ្ដែត​ទឹក នៅ​ស្ពាន​សំពៅ​មាស ។ ពេល​នោះ​អ្នកស្រី​ហេង សុធី បាន​រាយការណ៍ ទៅ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​មាន​ថ្នាក់ ភូមិ ជំទប់​ទី​១ របស់​ឃុំ​និង​គ្រូពេទ្យ​ឃុំ បាន ចុះទៅ​ពិនិត្យ​សាកសួរ ដើម្បី​រក​មូលហេតុ​នៃ ការស្លាប់​របស់​ជនរ​ង​គ្រោះ ។​

​របាយការណ៍​របស់​ន​គរ​បាល​ស្រុក​អង្គស្នួល បានបញ្ជាក់​ថា “​សាកសព​របស់​នារី​មាន​អាយុ ប្រហែល​ជាង​២០​ឆ្នាំ មិន​ស្គាល់​អត្ដ​សញ្ញាណ និង​ជា​ជនពិការ​ដៃជើង​តាំងពី​កំណើត ហើយ សាកសព​ស្លៀកខោ​ខូវប៊យ​ជើងវែង ពណ៌​គគីរ  ពាក់អាវ​ក្រណាត់​ឆ្នូត​ដៃ​វែង​និង​អាវយឺត​ក្នុង ពណ៌​លឿន និង​សក់​វែង ពណ៌​ទង់ដែង​” ។​

​នគរបាល​ស្រុក​អង្គស្នួល បាន​បញ្ជាក់​នៅ ក្នុង​របាយការណ៍​របស់​ខ្លួន​ទៀតថា សាកសព មាន​ស្នាមរបួស​ចំនួន​៣​កន្លែង នៅ​ផ្នែក​ក្បាល ហើយ​ស្លាប់​អស់​រយៈ​ប្រហែល​២៤​ម៉ោង​មក ហើយ ។​

​មន្ដ្រីនគរបាល​បាន​បន្ដថា ក្រោយ​ការ ពិនិត្យ​នៅ​កន្លែងកើតហេតុ​រួចមក ពុំ​មាន​ស្លាក ស្នាម​និង​វត្ថុតាង អ្វី​គួរឱ្យ​កត់ សម្គាល់ បន្សល់ ទុក​នោះ​ឡើយ ដូច្នេះ​សមត្ថកិច្ច​សន្និដ្ឋាន​ថា សព​ជនរងគ្រោះ ត្រូវ​ជន​មិន​ស្គាល់​មុខ​យក មក​ទម្លាក់ ចោល​ក្រោម​ស្ពាន ហើយ​មិនមែន ជា​ករណី​រំលោភ​លើ​ផ្លូវភេទ រួច​សម្លាប់​នោះ ទេ ។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​និង​សមត្ថកិច្ច មូលដ្ឋាន​បាន​នឹង​កំពុង​បន្ដ​ធ្វើ​ការស្រាវជ្រាវ ដើម្បី​តាម​ចាប់​ជនដៃដល់ យក​មក​ផ្ដន្ទា ទោស តាម​ផ្លូវច្បាប់ ។​

​ជាមួយគ្នានេះ មន្ដ្រី​នគរបាល​ស្រុក​អង្គ ស្នួល តាមរយៈ​បណ្ដាញសារព័ត៌មាន​សូម អំពាវនាវ​ស្វែងរក​សាច់ញាតិ ជនរងគ្រោះ​និង អ្នក​ដែល​ស្គាល់​ជនរងគ្រោះ​មក​ទទួលយក​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​

d22261