កញ្ញា Usamanee Vaithayanon (​យូ​សា​ម៉ា​នី វ៉ៃ​ថា​យ៉ាក​ន​) ហៅ​ក្រៅ​ថា kwan នឹង​មក​ប្រទេស​កម្ពុជា​ក្នុង​ពិធី​គម្រប់​ខួប​១​ឆ្នាំ​ក្នុង​ក្លឹប RCA

​ភ្នំពេញៈ​នៅ​ក្នុង​ពេល ឆាប់ៗ ខាងមុខ​នេះ​តារា​សម្តែង និង​ជា​តារា​ម៉ូ​ដែល ជនជាតិ​ថៃ គ្រោង​មក​ប្រទេស​កម្ពុជា  គឺ​កញ្ញា Usamanee Vaithayanon (​យូ​សា​ម៉ា​នី វ៉ៃ​ថា​យ៉ាក​ន​) ហៅ​ក្រៅ​ថា kwan ក្នុង​បំណង​មក​ចូលរួម​ក្នុង​ពិធី​គម្រប់​ខួប​១​ឆ្នាំ ក្នុង​ក្លឹប RCA ។​

​ជំនួយការ​ផ្ទាល់​របស់​ម្ចាស់​ក្លឹប RCA លោក ឡុង ប៊ុនហេង​បាន​ប្រាប់ឲ្យដឹង​ថា នៅសល់តែ​7​ថ្ងៃ ទៀត​ប៉ុណ្ណោះ ក្លឹប​កម្សាន្តរ​បស់​យើង​នឹង​មាន​ការអញ្ជើញ តារា​ស្រី​ថៃ នាង kwan ដែល​ទស្សនិកជន ភាគច្រើន បាន​ស្គាល់​និង​ធ្លាប់​ទស្សនា ការសម្តែង​រឿង ជាច្រើន​របស់​នាង នៅលើ​កញ្ចក់​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៧​នោះ នឹង​ធ្វើដំណើរ មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២០ ខែ​ធ្នូ ខាងមុខនេះ​។​

លោក ឡុង ប៊ុនហេង បាន​ប្រាប់​ឲ្យដឹង​ទៀត​ថា “​សម្រាប់​វត្ត​មាន​តារា​ថៃ មានឈ្មោះ​ថា kwan នេះ គឺ​ខាង​ក្លឹប​របស់ខ្ញុំ បាន​ទាក់ទង​អញ្ជើញ​នាង មក​ចូលរួម​ខួប​គម្រប់​១​ឆ្នាំ​ហើយ​ម្យ៉ាងទៀត ក៏​ចង់​តម្រូវ​ចិត្ត​ទស្សនិកជន ក៏ដូចជា​យុវវ័យ​ដែល​គាំទ្រ​និង​ស្រលាញ់​តារា​ថៃ ប៉ុន្តែ​មិន​មាន​ឱកាស​បាន ជួប​តារា​ក្នុង​ដួងចិត្ត របស់​ពួកគេ​ដោយ​ផ្ទាល់​ទេ ដូច្នេះ​ដើម្បី​ធ្វើឲ្យ​ក្តី​ស្រមៃ​ក្លាយ ជា​ការពិត គឺ​មាន​នៅ​ក្លឹប RCA” ។​

​នេះ​ជា​លើក​ទី​២​ហើយ សម្រាប់​ការអញ្ជើញ​វត្តមាន តារា​ថៃ​ល្បីឈ្មោះ មក​ចូលរួម​បង្កើត​កម្មវិធី សប្បាយៗ​ក្នុង​ក្លឹប​RCA ដោយ​លើក​ទី​១ គឺ​តារា​សម្តែង​ល្បីឈ្មោះ នាង Pancake Khemanit Jamikorn ហើយ​ទី​២​នេះ​គឺ​កញ្ញា Usamanee Vaithayanon ៕