រថយន្ត​ពីរ​គ្រឿង​បើក​គៀរ​គ្នា​បណ្តាលឲ្យ​រង​ការខូច​ខាត​ទាំងសងខាង​

ភ្នំពេញ​៖ រថយន្ត​ម៉ាក​តា​កូម៉ា បើក​គៀរ​រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រ៊ីត​បណ្តាលឲ្យ​រង​ការខូច​ខាត​ទាំងសងខាង​នៅ​ចំណុច​ស្តុប​ណូគា តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទទួល​គោក កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី យប់ ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ ។​
​    ​
ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​ឈ​ជើង​នៅ​គោ​កដៅ​នៅ​ស្តុប​ណូគា​បានឲ្យដឹងថា មុនពេល​កើតហេតុ​គាត់​បាន​ឃើញ​រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រ៊ីត ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2O-8399 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ស្តុប​ណូគា ស្រាប់តែ​មាន​រថយន្ត​ម៉ាក​តាកូ​ម៉ាក ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2V-7260 បើកបរ​ដោយ​បុរស​ម្នាក់ បាន​ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​បាន​បើក​គៀ​រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រ៊ីត បណ្តាលឲ្យ​រង​ការខូច​ខាត​ជំ​ហៀ​ង​ខាងឆ្វេង​បន្តិច​បន្ទួ​ត តែប៉ុណ្ណោះ​។​

ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ដែល​នៅ​ប្រចាំការ​នៅ​ស្តុប​ណូគា​បានមក​ធ្វើ​អន្តរាគមន៍​ធ្វើ​ការសម្របសម្រួល​គ្នា​ដោយ​គា​ខាង​រថយន្ត​តាកូ​ម៉ាក​បាន​ចេញ​ថ្លៃ​ខូចខាត​ទៅលើ​គា​គី​ខាង​រថយន្ត​កាមរី​ហាយ​ប្រ៊ីត​ចំនួន​២​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​ដោយ​មិន​រំ​ខាង​ដល់​សមត្ថកិច្ច​៕