រថយន្ត​អ៊ី​ហ្សុយ​ហ្សុយ​បើ​កទាក់​ខ្សែភ្លើង​ទាញ​បង្គោល​ភ្លើង​ទ្រេត​មួ​យ​ដើម នៅ​ផ្លូវ​ទំនប់​កប់​ស្រូវ​

ភ្នំពេញ​៖ បង្គោល​ភ្លើង​មួ​យ​ដើម​បាន​ទ្រេត​និង​ខ្លើង​ភ្លើង​បាន​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​ដោយសារតែ​រថយន្ត​ម៉ាក​អ៊ី​ហ្សុយ​ហ្សុយ​មួយ​គ្រឿង​ដឹក​គ្រឿង​ចាក់ធ្វើ​សំណង់​បាន​បើក​ទាក់ កាលពី​វេលា​ម៉ោង ២០​និង​១០​នាទី​យប់ ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​រោងចក្រ​ប៊​រៀ តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើឲ្យ​ស្ទះ​ចរាច​រណ៍រាប់​ម៉ោង​។​
​    ​
តាម​សាក្សី​នៅ​កន្លែង​កើត​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​អ៊ី​ហ្សុយ​ហ្សុយ ពណ៌ ខៀវ​លា​យស ពាក់​ស្លាក​លេខ ស្វាយរៀង​3A-0503 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ទំនប់​កប់​ស្រូវ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ខណៈ​មកដល់​ចំណុច​មុខ​រោងចក្រ​ប៊​រៀ ដោយសារតែ​រថយន្ត​ដឹក​គ្រឿងចក្រ ធ្វើ​សំណង​ខ្ពស់​ពេក​ក៏​បាន​ទាក់​ខ្សែរ​ភ្លើង​បណ្តាលឲ្យ​ដាច់​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ ។​ចំណែក​បង្គោល​ភ្លើង​វិញ​បាន​ទ្រេត​អស់​២​ដើម​រង​ការខូចខាត​។​បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​បាន​បើក​បាន​ប្រ​១០​ម៉ែត្រ​ពី​កន្លែងកើតហេតុ​ក៏​ឈប់​រថយន្ត​ហើយ​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ​។​
​    ​
សាក្សី​ដដែល​បាន​បន្តថា ទាក់ទិន​និង​ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មនុស្សណា​ម្នាក់​រងរបួស​នោះ​ទេ គ្រាន់​ខូចខាត​ទ្រព្យសម្បត្តិ​រដ្ឋ​តែ​ប៉ុណ្ណោះ​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូសដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុចកើតហេតុ​និង​សហការ​ជាមួយ​ជំនាញ​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​ដើម្បី​រងចាំ​ម្ចាស់​ចូលខ្លួន​មក​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕