សមត្ថកិច្ច​ប្រឆាំង​បទ​ល្មើ​ល​គ្រឿងញៀន​ក្រុង ចុះ​ឆែកឆេរ​លំនៅឋាន​១​កន្លែង​ក្នុង​សង្កាត់​ស្ទឹងមានជ័យ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំញៀន​

ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ចម្រុះ​នៃ​មន្ទីរ​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​ល​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹងមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​ធ្វើការ​ឆែកឆេរ​ផ្ទះ​លេខ​៧២០ ស្ថិក​តាម​បណ្តោយ​ផ្លូវលំ ក្នុង​ក្រុម​ទី​១៧  ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រកឃើញ​ថ្នាំ​ញៀន​មួយចំនួនធំ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥​នាក់ ពាក់ព័ន្ធ​នឹង​ករណី​ជួយ​ដូរ និង​ចែកចាយ​។​

​មុន​នឹង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៥​នាក់ ( ក្នុងនោះ​មាន​ស្រី​ម្នាក់ )  ខាងលើ​នេះ​គឺ​ដំបូង​សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រុង បាន​បើក​ការស្រាវជ្រាវ និង​ដាន​តាម​មក​អស់​រយះពេល​យូរ រហូត​ឈានដល់​មាន​តម្រុយ​ច្បាស់លាស់​ថា មាន​ជនសង្ស័យ​មួយចំនួន​កំពុង​ពួន​សំងំ​បើក​ទីតាំង​ចែកចាយ​គ្រឿងញៀន ទើប​សមត្ថកិច្ច​ប្រឆាំង​បទ​ល្មើ​ល​គ្រឿងញៀន សម្រេច​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្ទឹងមានជ័យ និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ធ្វើ​ការឡោមព័ទ្ធ​ឆែកឆេរ​ទីតាំង​ផ្ទះ​លេខ​៧២០ ខាងលើ​ភ្លាមៗ ហើយ​ជា​លទ្ធផល​សមត្ថកិច្ចរ​ក​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា មួយចំនួនធំ និង​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​៥​នាក់ ក្នុង​មាន​ស្រី​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​និង​ចែកចាយ ។​

ក្នុង​ប្រតិបត្តិការ​នេះដែរ សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ១៨​កញ្ជប់​តូច ជញ្ជីង​ថ្លឹង​ថ្នាំញៀន​២​គ្រឿង កញ្ចប់​សម្រាប់​ច្រកថ្នាំ​ជាច្រើក​កញ្ចប់ រួមជាមួយ​វត្ថុតាង​មួយចំនួន​ទៀត​ផង​ដែរ ។​ហើយ ចំពោះ​អត្តសញ្ញាណ​ជនសង្ស័យ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ទេ​។​

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ៥​នាក់ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​បញ្ចូន​ទៅកាន់​មន្ទី​រការិយាល័យ​ប្រឆាំង​បទ​ល្មើ​ល​គ្រឿងញៀន ដើម្បី​ធ្វើ​ការសាកសួរ​នាំ​បន្ត និង​កសាង​សំណុំរឿង​បញ្ចូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ម៉ម វ៉ាន

photo 1 photo 2 photo 3 photo 4 photo 5