លោក​សម រុង្សី បង្អួត​កូនស្រី​របស់​ខ្លួន តាម​បណ្តាញ​សង្គម Facebook ខណៈ​ដែល​នាង​ប្រឡង​ជាប់​ចូលរៀន​នៅ​សាកលវិទ្យាល័យ Harvard

​ភ្នំពេញ​៖ សារ​មួយ​ដែល លោក សម រុង្ស៊ី សរសេ​រលើ Account Facebook របស់​លោក​ថា « ថ្ងៃនេះ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ដោយ​បាន​ដឹងថា កូនស្រី​ខ្ញុំ រ៉ា​ស្យែល សន្តា​ណា បាន​ប្រឡង​ជាប់​ចូលរៀន​បន្ត​នៅ Harvard University ដែល​ជា​សាកលវិទ្យាល័យ​ដ៏​ល្បី​ល្បាយ នៅ​អាមេរិក​និង​ក្នុង​ពិភពលោក » ។

​គួរបញ្ជាក់​ថា លោក សម រុង្សី​បាន បង្ហោះ​រូប​កូនស្រី ជាមួយ​និង​និម្មិត​សញ្ញា សាកលវិទ្យាល័យ Harvard ដែលជា សាកលវិទ្យាល័យ​ដ៏​ចំណាស់​មួយ​នៅក្នុង​សហរដ្ឋអាមេរិក ដែល​មេដឹកនាំ​ជាច្រើន ក្នុងនោះ​មេដឹកនាំ​អាមេរិក​ផ្ទាល់ ក៏​បញ្ចប់​ការសិក្សា​នៅ​ទីនោះ​ដែរ ៕
Untitled-1