កម្មករសំណង់ នៅ​ខុន​ដូ កម្ពស់​ជិត​២០ ជាន់ ត្រូវ​ជណ្តើរយន្ត​គាប​ស្លាប់ ពេល​កំពុង​ធ្វើការ​

​ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់ ដែល​កំពុង បម្រើ​ការងារ​នៅ​ខុន​ដូ កំពុង​សាងសង់​ដែល មាន​កម្ពស់​ជិត ២០ ជាន់ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​លេខ​២៤២ កែង​ផ្លូវ​លេខ​១១១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ត្រូវ​ជណ្តើរយន្ត​គាប​ស្លាប់​នៅ ជាន់​ទី​១៥ នៃ​អគារ​ខុន​ដូ កាលពី​រសៀល​ថ្ងៃ ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ ។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បឹង​ព្រលិត បាន​និយាយថា ជនរងគ្រោះ​ដែល​ត្រូវ​ជណ្តើរយន្ត​គាប ស្លាប់​នៅ​ជាន់​ទី​១៥ នេះ ឈ្មោះ កាំ​ង នឿន ភេទ​ប្រុស អាយុ​២១ ឆ្នាំ នៅ​ភូមិ​បន្លិច ឃុំ​ពាម​ជ័យ ស្រុក​ពាម​រ ខែត្ត​ព្រៃវែង​។

​ប្រភព​ព័ត៌មាន​បាន​ប្រាប់ថា មុនពេល​កើត ហេតុ ជនរងគ្រោះ​កំពុង​ធ្វើការ​នៅ​ជាន់​ទី​១៥ ជាមួយ​កម្មករ​ដទៃ ទៀត លុះដល់​ម៉ោង​កើត ហេតុ ស្រាប់តែ​រអិល​ជើង​គាប​ជាប់​នឹង​ជណ្តើរ​ការដ្ឋាន​បណ្តាលឱ្យ​បោក​ក្បាល​ស្លាប់​ភ្លាមៗ ។​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូល ដ្ឋា​ន​និង​សមត្ថកិច្ច​ជំនា​ញ​បាន​ចុះ ទៅ​ធ្វើ​កោសល្យវិច័យ​សព ជនរងគ្រោះ នៅ​ជាន់​ទី​១៥ ។​

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដដែល បាន​បញ្ជាក់ទៀតថា សំណង់​អគារ​ដែល​កំពុង សាងសង់​ខាង លើ​នេះ មាន​ម្ចាស់​ឈ្មោះ​លី ហួត ។​

​យ៉ាងណាក៏ដោយ គេ​មិន​ទាន់​ដឹងថា តើ ម្ចាស់​សំណង់​អគារ​ខុន​ដូ​មួយ​នេះ នឹង​ផ្ដល់ សំណង​ទៅឱ្យ​សាច់ ញាតិ ជនរងគ្រោះ​ក្នុង​តម្លៃ ទឹកប្រាក់ ប៉ុន្មាន​នោះ​ឡើយ ដោយ​រង់ចាំ​ការ ដោះស្រាយ​តាមរយៈ​ការ សម្របសម្រួល​របស់ សមត្ថកិច្ច​ជាមុនសិន ។​

​ក្រោយ​សមត្ថកិច្ច​ធ្វើ​កោសល្យវិច័យ​លើ សព​ជនរងគ្រោះ​រួចមក សមត្ថកិច្ច​បាន​ប្រគល់ ទៅ​ឱ្យ​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

22012

d22011