ACU​និង​អ្នកសារព័ត៌មាន​ចាប់ផ្តើម​ចាប់ដៃ​វាយ​ទម្លុះ​អំពើពុករលួយ​នៅ​កម្ពុជា

ភ្នំពេញ : អ្នកសារព័ត៌មាន​នៅ​កម្ពុជា​ត្រូវបាន​គេ​ចាត់ទុកថា ជា​ភ្នែក​ច្រមុះ​របស់​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល បន្ទាប់​ពី​អ្នក​សារ​ព័ត​មានបាន​ចាប់ដៃ​រួមចំណែក​កំចាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា ។​

​បច្ចុប្បន្ន​នេះ​ប្រពន្ធ័​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​កម្ពុជាបា​ន​វិវត្តន៍​រីកចម្រើន​យ៉ាង​លឿន​ស្រប​តាម​ការរីកចម្រើន នៃ​បច្ចេកវិទ្យា​ព៏តមាន​និង​ទូរគមនាគមន៍​ធ្វើឱ្យ​ប្រពន្ធ័​ផ្សព្វផ្សាយ​ជាតិ​មាន​សមត្ថភាព​ពេញលេញ ក្នុងតួនាទី​ផ្តល់​សេវា​ផ្សព្វផ្សាយ​អំពី​សភាពការណ៍​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច​វ​ប្បធ​ម៏ បច្ចេកវិទ្យា​សាស្ត្រ កីឡា សិ​ល្ប​:​។​ល​។ នេះ​គឺជា​ប្រសាសន៍​លើក​ឡើង​ពី​រដ្ឋលេខាធិការ​នៃ​ក្រសួង​ព៏តមាន លោក ថាច់ ផែន ។​

​លោក ថាច់ ផែន បាន​បន្តរ​ប្រសាសន៍​នៅ​ក្នុង​ទិវា​ជាតិ អន្តរជាតិ ៩​ធ្នូ ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ក្រោម​ប្រធានបទ តួនាទី​ដ៍​វិសេសវិសាល​របស់​សារព៏តមាន ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដែល​មាន​វត្តមាន​ជា​អធិបតី​លោក តុ​ប សំ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ។​

​ឆ្លង​តាម​ការរីកចម្រើន​ទាំងនេះ យើង​អាច​សន្និដ្ឋានបាន​ថា សារព៏តមាន​អាចចាត់​ទុកថា ជា​ឧបករណ៍​ដ៍​មាន​អានុភាព​និង​មាន​ឥទ្ធិពល​ក្នុង​ការបម្រើ​សេវាសាធារណ​: ផ្តល់ព៏តមាន ផ្តល់​ការអប់រំ ចំណេះដឹង​និង​ការកម្សាន្ត ជូន​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ក្នុង​ទូទាំង​ប្រទេស ។ អានុភាព​និង​ឥទ្ធិពល​នេះ តម្រូវឱ្យ​មាន​ការទទួល​ខុស​ត្រូវ​ខ្ពស់ ខាង​សច្ច​:​ធ​ម៏ ឯករាជ្យភាព យុត្តិធម៏ ការគោរព​សិទ្ធ​អ្នក​ដទៃ​និង​គោល​ការ របប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា ។​

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង បាន​មានប្រសាសន៍ថា មួយ​រយះ​ចុង​ក្រោយ​មក​នេះ​អ្នក​សារព៏តមាន​បាន​រួម​ចំណែក​ជួយ​សង្គម​ជាច្រើន​ពោលគឺ​រួមចំណែក​កំចាត់​អំពើពុករលួយ​បន្ទាប់​ពី​សហការ​ចាប់​ដៃ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ ។ ការ​ដែល​រំ​លេចឡើង​អ្នក​សារព៏តមាន​ជា​កត្តា​សំខាន់នេះ គ្រា​ដែល​អ្នក​សារព៏តមាន​បាន​រួម​ចំណែក​ជួយ​សង្គម ខណ​:​ដែល​រដ្ឋាភិបាល​អាណត្តិ​ថ្មី បាន​កែទម្រង់​ប្រព័ន្ធ​ស៊ីជម្រៅ​ទាក់ទង​និង​ក្រសួង​អប់រំ ។​

​ជាថ្មី​ម្តងទៀត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​ចាប់​ដៃគូរ​ជាមួយ​អ្នកសារព័ត៌មាន​ពិសេស​ក្រុមហ៊ុន​ឯកជន ដើម្បី​លុបបំបាត់​អំពើពុករលួយ ដែល​បាននិងកំពុង​កើតឡើង​និង​កើតឡើង​កន្លងមក ។​

​លោក ទេសរដ្ឋមន្ត្រី​បានបញ្ជាក់​ថា ប្រសិនបើ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​របស់​រដ្ឋ មិន​កែ​ទម្លាប់​រឿង​ពុករលួយ​ឬ​កេងប្រវ័ញ្ច​ថវិការ​របស់​រដ្ឋ នោះ​ACU និង​ចាត់វិធានការ​ដោយ​ខ្លួនឯង ។​
d21901