សព ​ពីរ​នាក់​ម្តាយកូន​ដែល​បាន​ស្លាប់​ដោយសារ​ឈ្មោះ​ប៊ុន រតនៈ កូនប្រុស​របស់​ប៊ុន សេរី បើករថយន្ត​បុក​កំពុង​ធ្វើបុណ្យ​ជុំគ្នា​នៅក្នុង​លំនៅឋាន

កណ្តាល​៖ សព​ស្ត្រី​ពីរ​នាក់​ម្តាយកូន​ដែល​មាន​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ ចរាចរណ៍​មួយ​ដែល​បង្កឡើង​ដោយសារ​រថយន្ត​ឡង់​រ៉ូ​វែ​មួយ​គ្រឿង ពាក់​ស្លាក​លេខ​១AA ៦៧៧៧ របស់​ឈ្មោះ​ប៊ុន រតនៈ កូនប្រុស​បង្កើត​របស់​លោក​ប៊ុន សេរី បើក​បុក​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌមានជ័យ​កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៣ កំពុង​ធ្វើបុណ្យ​ជុំគ្នា​ក្នុង​លំនៅឋាន ស្ថិត​ក្នុងភូមិ​ដីឥដ្ឋ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

​ស្ត្រី​ពីរ​នាក់​ម្តាយកូន​ខាងលើ ម្តាយ​ឈ្មោះ ម៉ៅ សូ​នី អាយុ​៤៥​ឆ្នាំ និង​កូនស្រី​ឈ្មោះ​សែម ពិសី​។ ​ ​មុន​ពេល​កើតហេតុ​ស្ត្រី​ពីរ​នាក់​ម្តាយកូន​បាន​ជិះ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ ១BQ 4083 ត្រលប់​មកពី​ធ្វើការ​នៅក្នុង​រាជធានី​ភ្នំពេញ ទៅ​លំនៅឋាន​វិញ​ហើយក៏​ត្រូវ​រថយន្ត​រប​ស់ ​ប៊ុន រតនៈ​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បុក​រះ​បណ្តាល​ឲ្យ​បោក​ខ្លួន​ខ្ទាត​ពី​ ផ្លូវជាតិ​ស្លាប់​យ៉ាង​អាណោចអាធ័ម​។

សូម​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ក៏បាន​បណ្តាល​ឲ្យ​ស្ត្រី​ ម្នាក់​ផ្សេងទៀត​ដែល​ជិះ​ម៉ូតូ​សង់​០៦ ពណ៌​ខ្មៅ ឌុប​ដោយ​បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​បោក​ខ្លួន​ស្លាប់​ដែរ ហើយ​បុរស​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​ភ្លាមៗ ។

គួរ​បញ្ជាក់​បន្ថែម​ថា ឈ្មោះ​ប៊ុន រតនៈ​ដែល​ជា​ជន​បង្ក​បច្ចុប្បន្ន​សមត្ថ​កិច្ច​កំពុង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន ​នគរបាល​រាជធានី​ភ្នំពេញ​ត្រៀម​កសាង សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមច្បាប់​នៅ ​រសៀល​ថ្ងៃទី​២២ កក្កដា ឆ្នាំ​២០១៣ ស្អែក​នេះ​ខណៈ​ដែល​មាន​ព័ត៌មាន​ជាច្រើន​បាន​បង្ហើប​ថា លោក​ប៊ុន ស៊េរី​កំពុង​រិះរក​អន្តរាគមន៍​ដើម្បី​ដោះលែង​កូន​ជា​ជន​បង្ក​ឲ្យ​រស់នៅ​ក្រៅ​ ឃុំ។

ជុំវិញ​បញ្ហា​នេះ​មន្ត្រី​តុលាការ​រាជធានី​ភ្នំពេញ​មួយ​រូប​បាន​បង្ហើប​ ប្រាប់​គេហទំព័រ​យប់មិញ​ថា ជន​បង្ក​គ្រោះថ្នាក់​ដែល​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​បាត់​បង់ជីវិត​ យ៉ាងធ្ងន់ធ្ងរ​បែបនេះ​តុលាការ​ប្រាកដជា​មិនអាច​ដោះលែង​បាន​ឡើយ ហើយ​ទោះជា​យ៉ាងណា​ក៏​ត្រូវ​តែ​ឃុំខ្លួន​សិន​ដែរ ៕

art11 art11_002

Comments