យុវតី​ម្នាក់​ស្លាប់​ដោយសារ​រថយន្ត​បែន​ដឹក​ដី​បុក​ហើយ​កិន​ពី​លើ​

កណ្តាលៈ កាលពី​វេលា​ម៉ោង​៩:៣០​នាទី ព្រឹក​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៤ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៨-២៩ ស្ថិតក្នុង​ភូមិ​ព្រៃទទឹង ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល មាន​ករណី​គ្រោះថ្នាក់​ចរាចរ ណ៍​កើតឡើង បណ្តាល​ឲ្យ​នារី​ម្នាក់ ដោយសារ​នារី​រងគ្រោះ​រូបនេះ ត្រូវ​បាន​រថយន្ត​បែន​ដឹក​ដី​បើក​បុក ខណ​:​ពេល​កំពុង​ជិះ​ម៉ូតូ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ តែម្នាក់ឯង​។​

​នគរបាល​ចរាចរណ៍​ស្រុក​ណ្តា​ល​ស្ទឹង បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ងែ​ត ស្រី​នី​ន ភេទ​ស្រី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​សុ​ភី ឃុំ​សុ​ភី ស្រុក​បាទី ខេត្តតាកែវ ជិះ​ម៉ូតូ​កូន​ទា​ម៉ាក ធូ​ដេ ពណ៌​ខៀវ គ្មាន​ស្លាក​លេខ​។ បន្ទាប់ពី​មាន​ហេតុការណ៍​បណ្តាលឲ្យ​មាន​មនុស្ស​ស្លាប់​ហើយ​នោះ អ្នកបើកបរ​រថយន្ត​បង្កហេតុ​បាន​បើកទ្វារ​រថយន្ត​ព្យាយាម​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង ស្ទាក់​ចាប់​ខ្លួន ដើម្បី​ចាត់ការ​តាមច្បាប់​។​

​ប្រភព​ដដែល បាន​បន្តថា អ្នកបើកបរ​រថយន្ត​បង្កហេតុ​នោះ​មានឈ្មោះ ឡឹ​ក ផាន់​ណា​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល បើករថយន្ត​បែន​ដឹក​ដី​ម៉ាក អ៊ី​ហ្សុយ​ហ្សុយ ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3525​។​

​សាក្សី​នៅ​កន្លែងកើតហេតុ បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បាន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ល្បឿន​មធ្យម ខណៈ​ជិះ​ដល់​ចំណុចកើតហេតុ ក៏​ត្រូវ​បាន​រថយន្ត​បង្កហេតុ​បើក​បុក​ពីក្រោយ រួច​កិន​ពីលើ​បណ្តាលឲ្យ​ស្លាប់​តែ​ម្តង​។​

​បច្ចុប្បន្ន​រថយន្ត​បង្កហេតុ និង​ម៉ូតូ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្រុក​កណ្តាលស្ទឹង​ធ្វើ​កំណត់ហេតុ​ដកហូត​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក​។ ចំណែកឯ​សាកសព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ប្រគល់ឲ្យ​ក្រុមគ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
17832

d17831

Comments