រថយន្ដ​ក្រុមហ៊ុន ទឹក​សុទ្ធ ណា​សូ​កា កិន កូន​ម្ចាស់ផ្ទះ​បែក ក្បាល​ស្លាប់ ក្រោយ​ទម្លាក់ ទឹក​សុទ្ធ​

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរ​ដ៏​គួរឱ្យ​សង្វេក និង​អាសូរ​ទ្រូង​ម្ដាយ​យំ​ដូច​សត្វ​អ​ក ស្ដាយ ស្រណោះ​កូនប្រុស អាយុ​២​ឆ្នាំ ត្រូវ​រថយន្ដ​ដឹក ទឹក​សុទ្ធ​កិន​បែកក្បាល នៅក្បែរ​ផ្ទះ​ក្រោយ ពី​រថយន្ដ​បង្ក​ដែល​សមត្ថកិច្ច​អះអាង​ថា ជា របស់​ក្រុមហ៊ុន​ណា​សូ​កា បាន​ចូល​ទៅ​ដាក់ ទឹក​សុទ្ធ​ដូច​សព្វមួយដង ។​

​គ្រោះថ្នាក់​ចរាចរ ដែល​បាន​ផ្ដាច់​ជីវិត​កូន អាយុ​ទើប​២​ឆ្នាំ ហើយ​ស្ដ្រី​ជា​ម្ដាយ​យំ បោក​ខ្លួន​អោប​សព​កូន​ខាងលើនេះ បានធ្វើ ឱ្យមាន​ការភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន កាលពី​វេលា​ម៉ោង​៩ ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៤ ស្ថិតនៅ ភូមិ​ក្រាំងស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌ ដង្កោ ។​

​មន្ដ្រីនគរបាល​ប៉ុស្ដិ៍​ព្រែកកំពឹស បាន និយាយថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ​រិន ណា​រ៉ុង អាយុ​២​ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ​លក់​ចាប់ ហួយ រី​ឯ​អ្នកបើក​រថយន្ដ​ដែល​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​នៅ​កន្លែងកើតហេតុ​នោះ ឈ្មោះ កប កឹ​ប អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត​នៅ ស្រុក​បាទី ខេត្ដ​តាកែវ ។​

​ពី​ដំណើរ​រឿង មន្ដ្រីនគរបាល​បានបញ្ជាក់ ថា មុនពេល​កើតហេតុ រថយន្ដ​កូរ៉េ​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2C-3253 ជា​របស់​ក្រុមហ៊ុន​ណា​សូ​កា បាន​ធ្វើដំណើរ​តាម បណ្ដោយ​ផ្លូវជាតិ​លេខ​២ ដោយ​ដឹក​ទឹក​សុទ្ធ ពេញ​រថយន្ដ ដើម្បី​យកទៅឱ្យ​ម៉ូយ ។​

​សមត្ថកិច្ច​បាន​ឱ្យ​បន្ដទៀតថា ពេល​ទៅ ដល់​ផ្ទះ​ជនរងគ្រោះ អ្នកបើក​រថយន្ដ​បាន​បើក ចូល​និង​ឈប់ ដើម្បី​ទម្លាក់​ទឹក​សុទ្ធ​ចំនួន​៧​ធុង ឱ្យ​ម្ចាស់ផ្ទះ ។ ក្រោយ​ពី​ដាក់​ទឹក​សុទ្ធ រួច ហើយ​ក៏​បើក​រថយន្ដ​ចេញ ប៉ុន្ដែ​ដោយ​ការ ធ្វេសប្រហែស មិន​បាន​មើល​គ្រប់​ជ្រុងជ្រោយ ស្រាប់តែ​បុក​កូន​ម្ចាស់ផ្ទះ​នៅ​ពីមុខ​រួច​កិន បែកក្បាល​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ តែម្ដង ។​

​ក្រោយ​កើតហេតុ អ្នកបើក​រថយន្ដ​បង្ក ត្រូវបាន​សាច់ញាតិ​ក្មេងប្រុស​រងគ្រោះ ប្រជា ពលរដ្ឋ និង​សមត្ថកិច្ច​មូលដ្ឋាន​ឃាត់ខ្លួន​ទាំង មនុស្ស​ទាំង​រថយន្ដ ដើម្បី​ចាត់វិធានការ តាម​ផ្លូវច្បាប់ ។​

​ដោយឡែក​សព​ក្មេងប្រុស​រងគ្រោះ ត្រូវ បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​ក្រុមគ្រួសារ​យក ទៅ​ធ្វើបុណ្យ​ទាំង​ក្ដី​អា​លោះ​អាល័យ ជាទី បំផុត ។​

​តាមរយៈ​ការ​ឃើញ​ជាក់ស្ដែង​នៅ​កន្លែង កើតហេតុ ស្ដ្រី​ជា​ម្ដាយ​បាន​យំ​ស្រែក​យ៉ាង ខ្លាំង​អោប​សព​កូន​ប្រុស​នៅលើ​គ្រែ ពោរពេញ ដោយ​ការឈឺចាប់​ជាទីបំផុត ពោល​ខំ ចិញ្ចើម បីបាច់​ថែរក្សា​តាំង​ពី​បាតជើង​ក្រហម រហូត ដល់​អាយុ​២​ខួប បែរជា​ត្រូវ​បាត់បង់​កូន​ជាទី ស្រឡាញ់​ក្នុង​រយៈពេល​មួយ​ប៉ព្រិចភ្នែក តើ នរណា​មិន​ឈឺចាប់ ៕

Comments