រថយន្ត​ព្រូស​បុក​ម៉ូតូ​សង់​កូរ៉េ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់

​ភ្នំពេញ​៖ យុវជន​៣​នាក់ បាន​រង​របួសធ្ងន់​និង​ស្រាល ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាមៗ ខណៈ​ដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ហើយ​ត្រូវ​បាន​រថយន្ត​ម៉ាក​ព្រូស បើក​ក្នុង​ល្បឿន​លឿន ជ្រុល​បុក កាល​ពី​វេ​ម៉ោង​២១​និង​៤០​នាទី​យប់ ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ តាម​បណ្តោយ​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២៥៣ ស្ថិតក្នុង​សង្កាត់​ទឹក​ល្អក់​ទី​២ ខណ្ឌ​ទួលគោក ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​យុវជន​៣​នាក់ ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៥៣ ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ដល់​ចំណុច​ផ្លូវ​កែង​លេខ​១៨២ ក៏​បាន​បត់​ទៅ​លិច ភ្លាម​នោះ​ស្រាប់តែ​បាន​រថយន្ត​មួយ​គ្រឿង ម៉ាក​ព្រូស មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​១៨២ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​បាន​ជ្រុល​បុក​ចំ​ពី​ចំហៀង ពេញទំហឹង​បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​រង​របួស​ធ្ងន់​ស្រាល​៣​នាក់ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់​ស្រា​មោល​តែម្តង​។​
​ ​
ក្រោយពេល​កើត ហេតុ​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាម ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹក​ល្អក់​ទី​២ រង់ចាំ​ក្រុមគ្រួសា​មក​ទទួលយក​ទៅ​វិញ ដោយសារតែ​រថយន្ត បង្ក​បាន​គេចខ្លួន​បាត់​ស្រមោល​ទៅហើយ​៕
Untitled-1

Untitled-2

Untitled-3

Comments