ម៉ូតូ​វីវ៉ា​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​ម៉ូតូ​ស្កូប​ពី បុក​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

​ភ្នំពេញ​៖ យុវជន​ម្នាក់ និង​នារី​ម្នាក់ បាន​រងរបួស​ធ្ងន់ ខណៈ​ដែល​ពួកគេ​ជិះ​ម៉ូតូ​លឿន ជ្រុល​បុក​ម៉ូតូ​វីវ៉ា​មួយគ្រឿង​ទៀត​បត់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អាធ្រាត​ឈានចូល​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ប្រេង​ឥន្ទះ​តេលា ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ហើយ​ម៉ូតូ​វីវ៉ា​បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់​ឌុប​នារី​ម្នាក់​ទៀត ជិះ​ម៉ូតូ​ស្កូប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CI-3643 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​មុខ​ប្រេង​ឥន្ទៈ​តេលា ស្រាប់តែ​មាន​ម៉ូតូ​វីវ៉ា មួយគ្រឿង មិន​ចាំ​ស្លាក​លេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ហើយ​បាន​បត់​ឆ្លងផ្លូវ បត់​មក​ក្រោយ​វិញ​ក៏​ត្រូវបាន​ម៉ូតូ​ស្កូប​ពីបុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ស្កូប​ពី​រងរបួស​ធ្ងន់ ចំណែក​ម្ចាស់​ម៉ូតូ​វីវ៉ា​រង​របួសស្រាល​។​ហើយ​ម្ចាស់​ម៉ូតូ​វីវ៉ា បាន​លើក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង​។​
​ ​
ក្រោយពេល​កើតហេតុ​ជនរងគ្រោះ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ មន្ទីរពេទ្យ​ភ្លាម​ចំណែក ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទឹកថ្លា ជា​បណ្ណោះអាសន្ន​។​
Untitled-1

Untitled-2

Comments