ម៉ូតូ​និច​បើក​គេច​រថយន្ត ជ្រុល​បុក​ម៉ូតូ​គុប​ជ្រុង បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់​

ភ្នំពេញ​៖ យុវជន​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ា​កនិច ក្នុង​ល្បឿន​លឿន ហើយ​គេច​ពី​រថយន្ត​មួយ​គ្រឿង​ទៀត​ជ្រុល​បុក​ម៉ូតូ​គុប​ជ្រុង​ពេញទំហឹង បណ្តាលឲ្យ​រងរបួស​ធ្ងន់​ស្រាល​៣​នាក់ កាលពី​វេលា​ម៉ោង​២០​និង​១០​នាទី​យប់ ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ តាម​បណ្តោយ​ផ្លូវ​លេខ​៨៤ កែង​ផ្លូវ​ព្រះមុន្នីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ យុវជន​ម្នាក់​ជិះ​ម៉ូតូ គុប​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-4872 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​បត់​ឆ្វេង​ទៅ​តាម​ផ្លូវ​លេខ​៨៤ ទៅ​កើត​ក្នុង​បំណង​ទៅ​ទិញ​បាយ​ឆា ខណៈ​ដែល​កំពុង​ឆ្លងផ្លូវ ស្រាប់តែ​មាន​ម៉ូតូ​និច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CB-7597 បើកបរ​ដោយ​យុវជន​២​នាក់ ធ្វើដំណើរ​បញ្ច្រាស់ទិស​គ្នា ក្នុង​ល្បឿន​លឿន បាន​ជ្រុល​បុក​ម៉ូតូ​គុប​ជ្រុង​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើក​ម៉ូតូ​និច រង​របួសធ្ងន់​ម្នាក់​និង​ម្នាក់​ទៀត​រងរបួស​ស្រាល ។​
​ ​
ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​មិត្តភ័​ក្រ ដឹក​តាម​ម៉ូតូ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគ​បាល​ខណ្ឌដូនពេញ ដើម្បី​រង់ចាំ​ដោះ​ស្រា យ​ពេល​ក្រោយ​៕
Untitled-1

Untitled-2

Comments