បុរស​ម្នាក់​ដេក​សន្លប់​ស្តូកស្តឹង សង្ស័យ គេ​ដាក់​ថ្នាំ​យក​ម៉ូតូ​

​ភ្នំពេញ​៖ បុរស​ម្នាក់​វ័យ​ប្រហែលជា​២៥​ឆ្នាំ បាន​ដេក​សន្លប់​ស្តឹង ខណៈ​ដែល​រូបគេ​ដឹក​មិត្តភ័​ក្រ​២​នាក់​ផ្សេង​ទៀត​មក​ផឹកស្រា​បៀរ​នៅមុខ​កំពុងចំលង​អា​រី​ខ្សាត់ កាលពី​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤ ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ហើយ​ជនសង្ស័យ​២​នាក់ បាន​ដាក់​ថ្នាំ​ក្នុង​ស្រា​បៀ​រ យក​ម៉ូតូ​សេ​១២៥​គេចខ្លួន​បាត់​ស្រមោល​។​
​ ​
តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​៣​នាក់ ជិះ​ម៉ូតូ​សេ​១២៥ មួយគ្រឿង ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ឌុប​គ្នា​មក​ផឹកស៊ី នៅមុខ​កំពុងចំលង​អា​រី​ខ្សាត់ ខណៈ​ដែល​កំពុង​ផឹក​ប្រហែលជា​២០​នាទី​ក្រោយមក ដោយ​ផឹក​អស់​ត្រឹម​តែ​កន្លះ​កំពុង ស្រាប់តែ​បុរស​ម្នាក់​ជា​ម្ចាស់​ម៉ូតូ បាន​ដេក​សន្លប់​ស្តូកស្តឹង​មិន​ដឹក​ខ្លួន ហើយ​ត្រូវបាន​បុរស​២​នាក់​ទៀត ដែល​មក​ជាមួយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែម្តង ។​
​ ​
តាម​សាក្សី​ដដែល​បាន​បន្តថា ពេល​ឃើញ​ជនរងគ្រោះ​ដេក​ដួល​សន្ត​ប់ដូ​ចនេះ រូបគេ​ស្មានថា ស្រវឹង​តែ​ដោយ​ឃើញ​ដេក​យូរពេក គេ​ក៏​ទៅ​ដាស់ ពេលនោះ​ជនរងគ្រោះ​ហាក់បីដូចជា​គ្មាន​កម្លាំង​នៅក្នុង​ខ្លួន​សោះ ឃើញ​ដូច្នេះ អ្នក​លក់​នៅ​ជិះ​នោះ​ក៏​បាន​រាយការណ៍​ទៅកាន់​សមត្ថកិច្ច ដើម្បី​ចុះ​មក​ពិនិត្យ​។​ពេល​ដែល​សមត្ថកិច្ច​ចុះ​មក​ដក់​ចំណុចកើតហេតុ ហើយ​បាន​សន្និដ្ឋានថា ជនរងគ្រោះ​ត្រូវបាន​ជនសង្ស័យ​២​នាក់ ដាក់​ថ្នាំ​ដើម្បី​យក​ម៉ូតូ​។​
​ ​
ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ រង់ចាំ​ពេលដែល​ដឹងខ្លួន ទើប​សមត្ថកិច្ច​ធ្វើការ​សាកសួ​ឲ្យ​ច្បាប់​ពី​មូលហេតុ​ខាង​លើ​ឲ្យដឹង​ពិតប្រាកដ​៕
Untitled-1

Untitled-2

Comments