ភ្លៀង២ថ្ងៃរន្ទះបាញ់សត្វគោងាប់២០ក្បាលនៅខេត្តព្រះវិហារ

ព្រះវិហារ៖ គោ១៩បានងាប់ដោយសារគ្រោះធម្មជាតិរន្ទះ បាញ់នៅព្រះវិហារហេតុការគ្រោះធម្មជាតិនេះបានឡើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃទី១៧ខែឧសភាឆ្នាំ២០១៨បន្ទាប់ពីមាន ភ្លៀងធ្លាក់លាយលំនិងខ្យល់រន្ទះបានបាញ់មកលើសត្វគោងាប់ចំនូន១៣ក្បាលភូមិខ្យង ឃុំខ្យង ស្រុកជយ័សែននិង៧ ក្បាលទៀតនៅតាសែង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។

សមត្ថកិច្ចបានឲ្យដឹងថានៅរយ:ពេល២ថ្ងៃជាប់ៗរន្ទះបាន បាញ់សត្វគោសរុបចំនួន២០ក្បាលក្នុងនោះ១៩ក្បាលបានងាប់និង១ក្បាលទៀតរងរបួស នៅក្នុងស្រុកជ័យសែនសត្វគោចំនួន១៣ក្បាលដែលប្រជាពលរដ្ឋបានចិញ្ចឹមដាក់ក្នុងក្រោលបានត្រូវរន្ទះបាញ់ងាប់ទាំងអស់ខណ:ពេលដែលនៅ យប់នោះមាន ខ្យល់ ភ្លៀងលាយឡំនិងរន្ទះបានបាញ់មកតំរងគ្រោលគោតែម្ដងដោយសារតែក្រោលគោនៅឆ្ងាយពីផ្ទះទើបមិនមានមនុស្សគ្រោះថ្នាក់ ។ ហើយកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងលិចភូមិតាសែង ប្រហែល៧គីឡូម៉ែត្រ ឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ គ្រោះធម្មជាតិ ភ្លៀងផ្គរលាយឡំខ្យល់រន្ទះ ក៏បានបាញ់ចំហ្វូងគោ៧ក្បាលបណ្ដាលឲ្យងាប់៦ក្បាលនិងមួយក្បាលរងរបួសធ្ងន់លុះមកដល់ថ្ងៃ១៨ ខែឧសភានេះបានស្លាប់១ក្បាលនោះទៀត។​

តាមប្រភពបានបន្តថា កក្តាគ្រោះធម្មជាតិកើតឡើងនាពេលបច្ចុប្បន្ននេះមានសភាពផ្លែកៗគ្នាដោយមាន ភ្លៀងធ្លាក់ខុស ប្រក្រតី ភ្លៀងព្យុះបោកបក់បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋ និងមានរន្ទះបាញ់ជាញឹកញាប់ ទឹកជុំនន់ជាដើមដូច្នេះហើយ សូមបងប្អូនប្រជាពលរដ្ឋចូលមានការប្រុងប្រយត្ន័ ឲ្យបានខ្ពស់នូវបញ្ហាគ្រោះធម្មជាតិនេះផង ៕

Comments