មុននេះបន្តិច មនុស្សជាច្រើន ត្រូវស្លាប់ និងរបួស ក្នុងគ្រេាះថ្នាក់ចរាចរណ៍រថយន្តទូរីស បុកគ្នាជាម៉ូតូ រួចរេចង្កូតធ្លាក់បឹង

ព្រៃវែង ៖ តាមសេចក្តីរាយការណ៍អោយដឹងថា នៅវេលាម៉ោង១៧ និង០០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ មានហេតុការណ៍គ្រេាះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្តទូរីសដឹកអ្នកដំណើរមួយគ្រឿង បើកបុកគ្នាជាមួយម៉ូតូហុងដាឌ្រីមមួយគ្រឿងទៀត បណ្តាលរថយន្តត្រូវរេចង្កូតជ្រុលធ្លាក់ចូលទឹកបឹក ខណះក្នុងរថយន្តត្រូវបានគេអះអាងថា មានមនុស្សជាច្រើននាក់ ។

ហេតុការណ៍គ្រេាះខាងលើនេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៨ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

តាមប្រភព នៅកន្លែងកើតហេតុ អោយដឹងថា គេសង្គេតឃើញមានសពក្មេងប្រុសម្នាក់ដេកស្លាប់ និងមនុស្សមួយចំនួន ត្រូវរថយន្តសាមុយដឹកបញ្ចូនទៅសង្គ្រេាះ ខណះអ្នកដែលបានឃើញហេតុការណ៍ បញ្ជាក់ថា អាចមានមនុស្ស២ ឬ៣នាក់ផ្សេងទៀតជាប់នៅក្នុងរថយន្តផងដែរ ៕ ព័ត៌មានលំអិតនៅពេលក្រោយ

Comments