ពូបង្កើតចាប់រំលោភក្មួយស្រី រហូតបានសម្រេចត្រូវជាប់ខ្នោះដេកគុក

ព្រៃវែង៖ ពូបង្កើតម្នាក់ចាប់រំលោភក្មួយស្រី រហូតបានសម្រេច ត្រូវបានឪពុក្មេងស្រី ដាក់ពាក្យបណ្តឹងសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅ​ភូមិ ពានា​ផ្សារ ឃុំ​ក្តឿង​រាយ ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង។ ជនសង្ស័យមានឈ្មោះ វ៉េង វិណៃ ភេទ​ប្រុស អាយុ៤១ឆ្នាំ នៅ​ភូមិ​ឃុំ​ជាមួយគ្នា ត្រូវជា​ប្អូនថ្លៃ កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ បានធ្វើ​សកម្មភាព​គំរាម​ចាប់រំលោភ​លើ​កូនស្រី​គាត់ អាយុ១៦ឆ្មាំ រហូត​បានសម្រេច​ដង នៅលើផ្ទះ​ក្នុង​បន្ទប់​ផ្ទះ​ជនរងគ្រោះ។

ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់រំលោភ​លើ​ក្មួយ​ស្រី ប្រាកដ​មែន ដោយបាន​គំ​រា​ហាម​មិន​ឲ្យ​ប្រាប់​ដទៃ។ មូលហេតុ ដែល​ឈានដល់​ការចាប់រំលោភ ព្រោះ​ខ្លួន​ឃើញ​នារី​រងគ្រោះ​ស្អាត​ពេក ទ្រាំលែងបាន​ក៏​លួច​ចួ​ល​ក្នុង​បន្ទប់ ហើយ​រំលោភ​បានសម្រេច​តែម្តង ៕

Comments