ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់​បានធ្វើសកម្មភាពសកាច់កម៉ូតូរបស់ប្រជា​ពលរដ្ឋដែលចត​នៅមុខផ្ទះមិនបានសម្រេច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់​បានធ្វើសកម្មភាពសកាច់កម៉ូតូរបស់ប្រជា​ពលរដ្ឋដែលចត​នៅមុខផ្ទះមិនបានសម្រេចត្រូវប្រជាពលរដ្ឋស្វាគមន៍យ៉ាងចាស់ដៃ​ កាលពីវេលាម៉ោង១១នឹង០០​ ព្រឹកថ្ងៃទី​ ១៥​ ខែ​ ឧសភា​ ឆ្នាំ​ ២០១៨​ ស្ថិតនៅចំណុចផ្លូវបេតុង​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ​ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានរៀប​រាប់ថា​ មុនពេលភ្ញាក់ផ្អើលនៅករណីនេះ​ ជន​សង្ស័យចំនួន២នាក់បានជិះម៉ូតូឌុបគ្នា​មក​ដល់​ទីតាំងខាងលើ​ ក៏ជនសង្ស័យម្នាក់បានចុះពីលើម៉ូតូខ្លួនដើរសំដៅ​ទៅកាន់ម៉ូតូមួយគ្រឿងម៉ាកសេ​ ១២៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FD 0655.ដែលម្ចាស់​ចតនៅមុខផ្ទះ​ រួចក៏បានធ្វើសកម្មភាពកាច់កម៉ូតូនោះ​ តែត្រូវម្ចាស់ម៉ូតូឃើញទាន់ស្រែកឆោ​ឡោផ្អើលប្រជាពលរដ្ឋនាំគ្នាដេញចាប់នឹងព្រួតគ្នាវៃរហូតជនសង្ស័យរបួសឈាមស្រោចខ្លួន​ ទើប​ហៅសមត្ថកិច្ចអោយមកទទួល​។ ចំណែកជនសង្ស័យម្នាក់​ទៀតក្រោយឃើញគេវៃបក្ខពួកខ្លួនបែបនេះក៏បានជិះម៉ូតូគេចបាត់​ ស្រមោលភ្លាមៗតែម្តងទៅ​ ។

ក្រោយកើតហេតុនគរបាលប៉ុស្តិរដ្ឋបាលទឹកថ្លាបាននាំខ្លួនជនសង្ស័​យ​យកទៅកាន់ប៉ុស្តិដើម្បីធ្វើការសាកសួរនឹងតាមចាប់បក្ខពួកម្នាក់​ទៀត​ ។ ហើយចំណែកម្ចាស់ម៉ូតូក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិរដ្ឋបាលដើម្បីងាយស្រួលដល់សមត្ថកិច្ចកសាងសំណុំបញ្ចូនទៅថ្នាក់លើផ្តន្ទាទោសជនសង្ស័យតាមផ្លូវច្បាប់៕

Comments