លោក​បង​ចោរ​ឆក់​កាបូប​លេង​ស្មាន​តែ​នគរបា​ល​​បឹង​កក់​២ ទៅ​ចូល​ឆ្នាំ​អស់

ភ្នំពេញ៖ ស្ត្រី​កូន​ខ្ចី​ម្នាក់​យក​លុយ​ទៅ​បង់​ធានា​គារ​ចំនួន​២​ទៅ​៣​កន្លែង ត្រូវក្រុម​ជន​សង្ស័យ​ចំ​នួន​៦នាក់​ជា​សិស្ស​វិទ្យាល័យ ឥន្ទ្រទាវី ឆក់កា​បូ​ប​មិនបាន​សម្រេច ត្រូវនគរបាល​រដ្ឋបាល​ស​ង្កាត់​បឹងកក់​២ ចាប់​​ឃាត់​ខ្លួន​បាន​ម្នាក់ នៅ​ខា​ង​មុ​ខ​ផ្ទះ​លេខ​០២ ផ្លូវ​៥៩២ ក្រុម​៦១ ភូមិ​១២ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំ​ពេញ កាលពីវេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀ​ល ថ្ងៃ​ព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំរកា នព្វ​ស័​ក ព.ស២៥៦១ ត្រូវ​នឹង​ថ្ងៃ​១២ ខែ​មេសា ឆ្នាំ​២០​១៨ ។

ជន​សង្ស័យ​ឃាត់​ខ្លួន​មាន​ឈ្មោះ ឡុង សុភត្រា ភេទ​ប្រុស មុខរបរ សិស្ស​ថ្នាក់​ទី១​១B នៃវិទ្យា​ល័​យ ឥន្ទ្រទាវី ស្នាក់​នៅ​ផ្លូវ​លំ សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ ( ជា​អ្នក​ឌុប ) ជិះ​ម៉ូតូ​ម៉ាក Suz​u​ki Nex ពណ៌​ក្រហម​លាយ​ខ្មៅ ស្លាក​លេខ ភ្នំពេញ1BD-7386 ។ រីឯស្ត្រីរង​គ្រោះ​មាន ឈ្មោះ ជា ហ្គេកលាង ភេទ​ស្រី អាយុ​៣៣​ឆ្នាំ មុខ​របរ បុគ្គលិក​ក្រុម​ហ៊ុន​ឯកជន ស្នាក់នៅ​ក្នុង​ខណ្ឌ​​ឫស្សី​កែវ រាជធានី​ភ្នំពេញ ជិះម៉ូតូស្តុបពី​ផ្កា​ឈូក​ភ្នំពេញ 1CL-4014 តាមបណ្តោយ​ផ្លូ​វ​៥៩២ ពី​ត្បូង​ទៅ​ជើង ក្នុងបំណង​ទៅ​អាគារ​B​S​ ។

តាម​ការ​រៀប​រាប់​ពី​ស្ត្រី​រងគ្រោះ​បាន​អោយ​ដឹង​ថា គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ​ដោយ​យក​លុយ​មួយ​ចំនួន​មក​បង់​អោយ​ធានាគារ​ចំនួន៣​កន្លែ​ង​ហើយ​គាត់​បាន​បង់​តាម​សាខា​រួច​រាល់ ក៏បន្ត​ដំណើរ​តាម​ផ្លូវ​៥៩២ ពី​ត្បូង​ទៅ​ជើង មកដល់​ចំណុច​​កើត​ហេតុ ស្រាប់​តែ​មាន​ក្រុម​ជន​សង្ស័​យ​ចំនួន​០៦​នាក់ ដោយជិះ​ម៉ូតូ​ចំនួន​០៣​​គ្រឿ​ង ធ្វើ​សកម្មភាព​ឆក់កាបូប​ដែល​ស្ពាយ​ហើយ​ដួ​ល និង​ប្រជាពលរដ្ឋ​ឃើញ​ហេតុ​ការ​​ជួយ​គប់​ក្រុ​ម​​ជនសង្ស័យ ព្រមទាំង​ស្រែកផង​រាយការណ៍​ជូន​សមត្ថកិច្ច ដេញ​ចាប់​បាន​ម្នាក់​​ភ្លាម​ៗ​តែ​ម្តង ។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុ​តាង ត្រូវឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក ដើម្បី​កសាង​សំណុំ​រឿង​ចាត់​ការ​តា​ម​​នីតិ​វិធី ៕



Comments