បង្ហាញ​​​​មុខ​​សញ្ញា​​ជួញ​​ដូរ​​គ្រឿង​​ញៀន​យ៉ាង​សកម្ម​​ចំនួន​​៤​នាក់​

ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ២០១​៨​ មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន នៃអគ្គស្នង​ការ​នគ​រ​បាល​ជាតិ ក្រសួង​មហា​ផ្ទៃ​បាន​ធ្វើ​សន្និសិទ​កា​សែ​ត​បង្ហាញ​មុខ​ជនសង្ស័យ​ជា​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​យ៉ាង​សកម្ម​ចំនួន​៤​នាក់​ដែល​បង្ក្រាប​បាន​កន្លង​មក ក្រោមការ​ដឹក​នាំ​ដោយ​ផ្ទាល់​របស់​ឯកឧត្តម នាយ​ឧត្តម សេនីយ៍ ម៉ក់ ជីតូ អគ្គ​ស្នង​ការ​រងនគរបាល​ជាតិ និង ឯកឧត្ត​ម ឡឹក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន កម្លាំង​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​(ក​១​) បាន​សហការ​ជា​មួយ​កម្លាំង​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ និង​រាជធានី​ភ្នំពេញ ដោយ​មាន​ការ​ដឹ​ក​នាំ​សម្រប​សម្រួល ដោយ​លោ​​ក មាស ច័ន្ទពិសិទ្ធ ព្រះរាជអាជ្ញា​ខេត្ត​បន្ទា​យ​មានជ័យ និងលោក សៀង សុខ ព្រះរាជអា​ជ្ញារងសាលាដំបូងរាជធានីភ្នំពេញ បានធ្វើ​កា​រ​ស្រាវ​ជ្រាវ និង​បើក​កិច្ច​ប្រតិបត្តិ​ការ បង្ក្រាប​ក្រុ​ម​ឧក្រិដ្ធ​ជន​ដែល​មាន​អង្គការ​ចាត់​តាំង ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ជា​អន្តរជាតិ នៅ៣គោ​ល​​ដៅ​ផ្សេង​គ្នា​ជា​បន្ទាប់ គោល​ដៅ​ទី១ នៅដងផ្លូវ​អង្គរ​ជិត​កាំ​កូ​ស៊ី​ធី សង្កាត់​ឬស្សី​កែវ ខណ្ឌឬស្សី​កែវ គោលដៅទី២ ក្នុងបូរីកាំកូស៊ីធី ផ្ទះជួលលេ​ខ​១២២ផ្លូវ​លេខ​២ និង​គោល​ដៅ​ទី​៣នៅចំណុ​​ច​ផ្ទះជួល​លេខ ១១២​អាអ៊ឺ២ ផ្លូវ​លេខ​១៧៣ ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចំការ​មន។

ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ៤​នាក់ (ចិន​តៃ​វ៉ាន់ ២​នាក់ ខ្មែរ​២​នាក់) ទី១-ឈ្មោះ លី ហុងអ៊ី (Lee Hong Yu)ភេទ​ប្រុស ជន​ជាតិ​ចិន​(តៃ​វ៉ាន់) កើត​១៩៨០
ទី២-ឈ្មោះ ស៊ី យ៉ាវហ្វុង (Hsu Yao Feng) ភេទប្រុស ជនជាតិចិន(តៃវ៉ាន់)១៩៧៨
ទី៣-ឈ្មោះឈរ ប៊ុនឆាយ ភេទប្រុស ជនជាតិ ខ្មែរ ឆ្នាំកំណើត កើត១៩៩០ និងទី៤-ឈ្មោះ សំ កុកឈាង ភេទប្រុស ជនជាតិខ្មែរ ឆ្នាំ ១៩៩២ ។

-រឹបអូសគ្រឿងញៀន៖ សរុប 26kg 768,17g ក្នុងនោះ
+មេតំហ្វេតាមីន(ice)18.166,35g
+កេតាមីន(Ketamine) 8.383,99g
+ហេរ៉ូអ៊ីន(Heroine) 217g
​-សម្ភារៈចាប់យក៖ម៉ូតូ ៣គ្រឿងទូរស័ព្ទ ៣គ្រឿ​ងជញ្ជីងថ្លឹង៣គ្រឿ​ង ឧបករណ៍​ផលិ​​ត​កែច្នៃ និងវេចខ្ចប់មួយចំនួនធំ ៕




Comments