ផ្តន្ទាទោស មេក្លោង​ផលិតគ្រឿង​ញៀន​ប្រុស​ស្រី​៣​នាក់ ដាក់​គុក​ម្នាក់​២​ឆ្នាំ ក្រោយ​មាន​ដំ​ណឹ​ងថា មាន​អ្នក​ធំ​ជួយ​កាង

ភ្នំពេញ៖ ដូច​អ្វី​ដែល​បាន​គ្រោង​ទុក នៅរសៀ​ល​ថ្ងៃ​ទី​១៣ ខែកុម្ភៈឆ្នាំ២០១៨នេះ លោក តុប ឈុនហេង ប្រធានក្រុមប្រឹក្សា​ចៅក្រមជំនុំ​ជ​ម្រះ​​នៃសាលាដំបូងរាជធានីភ្នំពេញ ដោយ​មាន​លោក ហោ លី ណា ជាតំណាងអយ្យការ បាន​បើកសវនាការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទ៖
-ទី១ឈ្មោះផល គីមហុង ភេទប្រុស អាយុ២​២​ឆ្នាំ
-ទី២ឈ្មោះចាន់ ដារ៉ាវីស្ដា ភេទប្រុសអាយុ៣​៧​ឆ្នាំ
-និងទី៣ឈ្មោះ ឌឹម វល័ក្ខ ភេទស្រី អាយុ២៧​ឆ្នាំ ដាក់​ពន្ធ​នាគារ​ក្នុង​ម្នាក់​ៗ កំណត់​រយៈ​ពេល ២ឆ្នាំ ដោយ​គ្មាន​ពិន័យ ពី​បទ​ផលិត ឬជួញដូរ​ដោ​យ​ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ត​អំ​ឡុ​ង ខែ​សីហា ឆ្នាំ២០១៧ នៅចំណុចផ្ទះ​ជួល​ម្ដុំ​ផ្សារ​ដីហុយ ភូមិដីថ្មី សង្កាត់ទឹកថ្លា ខណ្ឌសែ​ន​សុខ រាជធានីភ្នំពេញ យោងតាម មាត្រា ៣៩ និងមាត្រា​៤០នៃច្បាប់ស្ដីពី ការត្រួតពិនិ​ត្យ​គ្រឿ​ង​ញៀន។

យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សំណុំរឿង មានមន្ត្រី​ថ្នាក់​ឧត្តម​សេនីយ៍ ជួយអន្តរាគមន៍ ទៅលោក តាំង ស៊ុនឡាយ ប្រធានសាលា​ដំបូងរាជធានី​ភ្នំពេ​ញ ឱ្យ​លើក​លែង​បទ​ចោទ ប្រកាន់លើ​ជន​ជាប់​ចោទ និង​ឱ្យ​តុលាការ ដោះ​លែង​ជន​ជាប់​ចោទ ថែម​ទៀត​ផង ប៉ុន្តែ​ទោះ​ជា​យ៉ាងណាតុលាកា​រមិន​ព្រម​តាម​ការ​អន្តរគមន៍​នោះ​ទេ និងបានស​ម្រេ​ច​ផ្តន្ទាទោស ត្រឹមកម្រិតទាបបំផុត។ នៅក្នុងសវនាការ កាលពីរសៀលថ្ងៃទី០៧ ខែ​កុ​ម្ភ: ឆ្នាំ២០១៨ កន្លងទៅ ជនជាប់ចោទទាំង ៣នាក់ខាងលើ បានឆ្លើយថា ពួកគេមិន​បាន​ប្រ​ព្រឹត្ត ដូចជាការចោទ​ប្រកាន់របស់តុលា​ការ​នោះ​ទេ ក្នុងន័យដោះបន្ទុក និងមានឱកាស​បា​ន​ស្ថានសម្រាលទោស ឬការលើក​លែង​ទោស​ដល់​ពួក​គេ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន បញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០​១​៧ កម្លាំង​សមត្ថកិច្ចនៃ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ បានចុះបង្ក្រាបមុខសញ្ញាផលិត និង​ជួ​ញ​ដូរគ្រឿងញៀន ទាំង៣នាក់ខាងលើ នៅចំណុ​ច​ម្ដុំ​ផ្ទះ​ជួល ជិតផ្សារដីហុយ សង្កាត់ទឹកថ្លា ខ​ណ្ឌសែនសុខ បានឃាត់ខ្លួនជនជាប់ចោទទាំង ៣នាក់ខាងលើ និងដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមព័ណ៌ សថ្លា ជាប្រភេទគ្រឿងញៀន មេតំហ្វេមីន ចំនួន ២កញ្ចប់ មានទម្ងន់សរុប ចំនួន ៨០,៨២ក្រាម
-គ្រឿងញៀនប្រភេទថ្នាំគ្រាប់ ២ប្រភេទ មានទម្ងន់ សរុប ៨៣,០៥ក្រាម
-គ្រឿងញៀនប្រភេទ ម្ស៉ៅក្រាម ទម្ងន់សរុប ចំនួន ៤៤៥,១៥ក្រាម
-ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០១
-ឆ្នាំជក់ស៊ីហ្សា ចំនួន ០៣
-ទូរស័ព្ទដៃ ចំនួន ០២គ្រឿង
-ម៉ូតូ១គ្រឿង
-និងសម្ភារប្រើប្រាស់ និងវេចខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន​ធំ ៕


Comments