ប្រធាន​មន្ទីរ​ពេទ្យ​វិសាល​សុខ​នាំ​ស្រី​ចូល​ផ្ទះ​រួច​ប្ដឹង​ប្រពន្ធ និង​បង​ថ្លៃ​ ដាក់គុក

ភ្នំពេញ៖ ស្ត្រី​ម្នាក់​ដែល​អះ​អាង​ថា​ជា ភរិយាលោ​កប្រធានពហុព្យា​បា​លវិសាលសុខនិងបងថ្លៃប្រុ​ស ត្រូវបាន​សមត្ថកិច្ច​អាវុធ​ហត្ថ​រាជធានី​ភ្នំ​ពេញ បញ្ជូន​មកអយ្យការ​អមសាលា​ដំបូងរាជ​ធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ទី ១៣ ខែកុម្ភៈឆ្នាំ ២០១៨ ដើម្បី​សាកសួរ​ករណី​ព្រួត​គ្នា​យក​កាតូ​ទឹក​ជ័រ​សម្រាប់​ស្រោច​ផ្កា​វាយ​ប្តី បណ្ដាល​អោ​យ​បែក​ឈាម ខណៈពេល​ឃើញប្តី​នៅ​ក្នុង​បន្ទ​ប់​ដេក​ក្នុង​ផ្ទះ​ផ្ទាល់​ខ្លួន​ជា​មួយ​ស្រី​ផ្សេង ។

ប្រភព​ព័ត៌មាន​ពីសាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា ក្រោយការ​សាក​សួរ​រួច​ហើ​យ លោកខាំ សុផារី ព្រះរាជអាជ្ញារងអម​សាលា​ដំបូង​បាន សម្រេចចោទ​ប្រកាន់ជន​សង្ស័យ​ទាំង​២​នាក់ ពីបទហឹង្សា​ដោយចេតនា​មាន​ស្ថា​ន​ទំងន់​ទោស​តាម​មាត្រា​២១៨​នៃ​ក្រម​ព្រហ្ម​ទ​ណ្ឌ ហើយ​បញ្ជូនសំណុំ​រឿងនេះ​អោយ​ចៅ​ក្រម​ស៊ើប​សួរ​បន្ត​តាម​នីតិវិធី ដោយភ្ជាប់​ការ​ស្នើ​សុំ​ឃុំ​ខ្លួន​ផង​ដែរ ។ ជនសង្ស័យដែលសមត្ថកិច្ចចាប់បញ្ជូនមកតុលាការ ឈ្មោះ ទូច រស្មី ហៅអាម៉ី ភេទស្រី អា​យុ៣៣​ឆ្នាំ ជា​ភរិយា​លោក​ ជា សំអាន ប្រធាន​មន្ទីរពេទ្យ​វិសាល​សុខ បច្ចុប្បន្នស្នាក់នៅ​ផ្ទះលេ​ខ​១០៣៥ បុរីសេវិនវិឡា ស្ថិតក្នុងសង្កាត់ទឹក​ថ្លា ខណ្ឌសែនសុខ និងឈ្មោះ ទូច សុធា ហៅ​តុង ភេទប្រុស អាយុ៣៥ឆ្នាំ ជាបងប្រុសរបស់​ឈ្មោះ​ទូច រស្មី ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង​៥ល្ងាចថ្ងៃទី ៩កុម្ភៈ ឆ្នាំ​២០​១៨ ឈ្មោះទូច រស្មី បានមកដល់ផ្ទះ​របស់​ខ្លួន​លេខ​១០៣៥ បុរីសេវិនវីឡា ស្រាប់តែឃើ​ញ​ប្ដីរបស់​ខ្លួន​ឈ្មោះ ជា សំអាន នៅក្នុងបន្ទប់​ដេក​ជាមួយស្រីក្មេងម្នាក់ដែលមិនស្គាល់ឈ្មោះ ។ពេលនោះប្រពន្ធក៏សួរនាំប្ដីដែលថ្លើមធំហ៊ាននាំស្រីក្មេងមកស្នេហាគ្នាដល់ក្នុងផ្ទះមិនចេះអៀនខ្មាស ។ ការជជែកគ្នានោះបានឈានដល់មានការប្រតាយប្រតប់គ្នាស្រែកឡូឡាពេញផ្ទះក៏លឺដល់ឈ្មោះ ទូច សុធា ដែលនៅក្នុបន្ទប់ផ្សេង។ពេ​ល​លឺ​សូរសម្លេងឈ្លោះគ្នារបស់ប្ដីប្រពន្ធនេះ ឈ្មោះទូច សុធា បានស្ទុះមកចាប់ដៃ​កុំអោយ​លោ​ក ជា សំអាន វាយប្រពន្ធដោយសារតែ​ប្រពន្ធសួរនាំរឿងយកស្រីក្មេងមកដេកដល់ក្នុងផ្ទះ ។ ឆ្លៀតពេលឃើញបងប្រុសចាប់ដៃប្ដីជាប់ ឈ្មោះ ទូច រស្មី បានស្ទុះទៅយកកាតូទឹក​ជ័រ​មក​វាយ​ក្បាល​ប្ដី​ឈ្មោះជា សំអាន ពីរបីប៉ូក​បណ្ដា​ល​អោយ​បែក​ឈាម​ហូរ​រឹម​ៗ ក្រោយ​បែក​ក្បាល​ហូរ​ឈាម​ដូច្នេះ ឈ្មោះជា សំអាន ក៏​បានប្ដឹងម​កសមត្ថកិច្ច​អាវុធហត្ថ​អោយ​ចុះ​ម​ក​ឃាត់ខ្លួន​ប្រពន្ធ​និង​បងថ្លៃ​កសាងសំណុំ​រឿង​បញ្ជូន​មក​តុលាការ​តែ​ម្ដង ។

តាម​ប្រភព​មួយបាន​រិះគន់ថា លោក​ប្រធាន​ម​ន្ទីពេទ្យ​មិន​ដឹង​រៀន​សូត្រ​ពី​សាលា​ណា​មក ហ៊ា​ន​នាំ​ស្រី​ក្មេង​មក​ស្នេហា​គ្នា​ដល់​ក្នង​ផ្ទះ​ប្រព​ន្ធ​មក​ទាន់វាយក្បាល​ពីរបីប៉ូក​ប្ដឹង​អោយ​គេ​ចា​ប់​ប្រព​ន្ធនិងបងថ្លៃដាក់គុកទៀត ពិតជាបែក​ស្លុ​យ​មែន ។ វាយក្បាលពីរបីប៉ូក​ចាត់ទុក​ថា ប្រព​ន្ធ​នៅយល់​មុខ​ស្រលាញ់​ប្ដី​ហើយ បើប៉ះ​ចំ​ប្រ​ព​ន្ធ​ឆ្នាស់​ឆ្នើម​វិញ មិនដឹងជាត្រូវ​ប៉ុន្មាន​បុ័ង​តោ ដេរ​ប៉ុន្មាន​ថ្នេរ​ទេ​លោក​ប្រធាន​អើយ សាកគិត​លេងៗមើលទៅចិត្តគេចិត្តយើងឃើញច្បាស់ក្រឡែតនិងភ្នែកបែបនេះ ។ រឿង​ដល់​ប៉ុណ្ណឹង​ដេរ​ពីរ​បី​ថ្នេរ​ចាត់​ទុក​ថា ស្រាល​ហើយ ខ្លួនឯង​ប្រព្រឹត្ត​អំពើ​ផិត​មាន​ទោស​ឯកពន្ធភាព​គេមិន​ប្ដឹង​ផង បែរជា​មានចិត្ត​ប្ដឹង​ប្រពន្ធ​និង​បង​ថ្លៃ​ទៀ​ត ពិតជាគ្មានគុណធ័មមែន លោកប្រធាន ៕

Comments