សាហាវ​ណាស់​! រំលោភ​រួច​កាត់​ក្បាល​សម្លាប់​ចោ​ល

កំពង់ឆ្នាំង៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​ជន​ល្មើ​ស​រំលោភ រួច​សម្លាប់​បង្ក​​ការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ២០​១​៨ ស្ថិត​នៅ​ក្នុង​ភូមិ​ក្បាល​កា​ឡង់ ឃុំ​ពាម​ឆ្កោក ស្រុក​ជល់​គីរី ខេត្ត​កំពង់​ឆ្នាំង។ ស្ត្រី​រង​គ្រោះ​ឈ្មោះ ហ៊ន ណាវី អាយុ២១ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើត​ហេតុ​ខាង​លើ។ ចំណែក​ជនល្មើស​ ក្រោ​យ​ធ្វើ​សកម្ម​ភាព​ បាន​រត់​គេច​ខ្លួន​បាត់ ខណៈ​ដែល​សមត្ថកិច្ចកំពុង​បើកការស្រា​វជ្រាវ​តាម​ចា​ប់​ខ្លួន​យក​មក​ផ្ដន្ទាទោសតាម​ច្បាប់ ។


Comments