កូន​គោ​​មួយ​​ក្បាល​កើត​មក​​មាន​ ក្បាល​២ស្លឹក​ក្រ​ចៀក​​បី បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ

កំពង់ស្ពឺ៖ កូន​គោ​​មួយ​​ក្បាល​កើត​មក​​មាន​ខ្លួន​មួយ​​ក្បាល២ ស្លឹក​ក្រ​ចៀក​បី ។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី១២កម្ភៈ ឆ្នាំ២០​១​៨ ស្ថិតនៅ​ភូមិ​ត្រោក​លក្ខ​ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ដោយ​ស្ថិត​ក្នុងការ​ថែ​រទាំពី​សំ​ណា​​ក់​ប្តី​​ប្រពន្ធ​​មួយ​​គ្រួសារ​​ជា​​ម្ចាស់ ។

មេ​គោ​​មួយ​​ក្បាល កើត​កូន​​មួយ​​ក្បាល​មក​​មាន​ក្បាល​២ ស្លឹក​​ក្រ​ចៀក​៣ខ្លួន​​តែ​មួយ ដោយ​មា​ន​​ពណ៌​ចំប៉ា បាន​​បង្ក​​អោយ​មានការ​ភ្ញាក់​ផ្អើ​ល​​ទៅ​ដល់​ប្រជាពលរដ្ឋ​​នៅ​ភូមិ​​ជិត​ខាង នាំ​គ្នា​​មក​​មើល​​យ៉ាង​​កក​កុញ ។ ប្តី​ឈ្មោះ​ម៉ុ​ន​ប្រាក់ អាយុ​៥៦ឆ្នាំ ប្រពន្ធ​​ឈ្មោះ ច​ន​ថុល អាយុ៥៣ឆ្នាំ​អ្នក​ទាំង២នាក់​នេះ រស់នៅ​ភូមិ​ដូចខាងលើ ។ តាម​ការ​អោយដឹងពី​ម្ចាស់​គោ​ឈ្មោះ​បូរ​ភេទ​ប្រុ​ស​អាយុ៤៨ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាំង​ទន្លេ​សង្កា​ត់​សុ​ព័រ​ទេព​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ ដែលជា​ម្ចាស់​គោ បាន​ប្រ​វ៉ាស ទៅអោយ​គ្រួសារ២នាក់​ប្តី​ប្រពន្ធ​មាន​ទីលំនៅ​ដូចខាងលើ ៕

Comments