លោក ឯម ភារី នាយប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​៣​និង​លោក យាន ឧត្តម យក​អំណោ​យ​ជូន​ដល់​កម្លាំង​ប្រជាកាពារ​ភូមិ

ភ្នំពេញ៖ នគរបាល​ប៉ុស្តិ៍ស្ទឹងមានជ័យ៣ រួម​ជា​មួយ​និង​សាលា​សង្កាត់ស្ទឹងមានជ័យ៣ នាំយ​ក​អំណោយ​ផ្ទាល់​ខ្លួន​និង​ថវិកា​ជូន​ដល់​កង​ក​ម្លាំ​ងប្រជាកាពារ​ភូមិ​ដែល​ជួប​ទុក្ខ​លំបាក​អំ​ណោយទាំង​នេះបានប្រគល់​ជូនកាលពីវេលា​ម៉ោង​១០​និង២០នាទីព្រឹ​កថ្ងៃអង្គារ៍ ទី១៣ ខែ​កុម្ភៈ ឆ្នាំ២០១៨ នៅក្នុងភូមិ​ឫស្សី២ សង្កាត់ស្ទឹ​ង​មានជ័យ៣​ខណ្ខមានជ័យរាជធានីភ្នំពេញ។

លោក ឯម ភារី នាយប៉ុស្តិ៍​នគរបាលស្ទឹង​មាន​ជ័យ​៣ និង​លោក យាន ឧត្តម ដែល​ជា​តំណា​ង​អោយ​ខាង​សង្កាត់​ស្ទឹង​មាន​ជ័យ៣ បានយក​អំណោយផ្ទាល់ខ្លួនជូនដល់បងប្រុស. អាន​ដែ​ល​បាន​បំរើកាជាប្រជាកាពារ​ក្នុងសង្កាត់ស្ទឹង​មា​ន​ជ័យ៣ ដែលជួបទុក្ខលំ​បាកខ្វះ​ខាត​នៅ​ក្នុង​គ្រួសារ​រួម​មាន៖
១- អង្ករចំនួន១បាវ
២- ទឹកត្រីទឹកសុីអុីវត្រីខមួយយួរៗ
៣- ស្ករសបីចេងនិងអំបិល
៤- ថវិការចំនួន១០មុឺនរៀល

ដោយមានកាយកចិត្តទុក្ខដាក់ដល់ប្រជាពលរដ្ឋដែលនៅក្នុងមូលដ្ឋានរបស់លោកបើសិនជាមានកាខ្វះខាតនិងជួយទុក្ខលំបាកលោកតែងតែជួយទោះជាមានចំនួនតិចតួចក្តីលោកខិតខំជួយដល់បងប្អូនដែលនៅក្នុងមូលដ្ឋានរបស់លោក ។​ក្នុងនោះដែរលោក ឯម ភារី នាយប៉ុ​ស្តិ៍​ស្ទឹង​មា​ន​ជ័យ​៣ បានផ្តាំផ្ញើរដល់បងប្អូន​ដែល​ជា​ប្រជា​ពលរដ្ឋរសលនៅក្នុងមូល​ដ្ឋានទាំង​អ​ស់​​បើ​សិនជាមានរឿងដូចជា​ករណី ចែកចាយ​គ្រឿងញៀនប្រើប្រាស់និងមានបទល្មើសផ្សេងៗសូមរាយ​ការណ៍មកដល់​លោកនិងជួយ​អន្ត​រា​គ​មន៍​ភ្លាមៗ ៕


Comments