នគរបាល​ខណ្ឌ​ដង្កោ​ឃាត់​ខ្លួន​ជន​សង្ស័យ ៧​នាក់​ ដក​ហូត​ថ្នាំ​ញៀន​ ៨​កញ្ចប់​​តូច

ភ្នំពេញ៖ ជន​សង្ស័យ​ចំនួន​​៧​នាក់ រួមនិង​ថ្នាំ​ញៀន​ចំនួន៨​កញ្ចប់តូច​ត្រូវ​បាន​កម្លាំង​នគរបា​លខណ្ឌ​ដង្កោ​ សហការ​ជាមួយនគរ​បាល​ប៉ុស្តិ​ក្រាំង​ពង្រ​ធ្វើ​ការ​ឃាត់​ខ្លួន​​និង​ដក​ហូត​បាន កា​ល​ពី​វេលា​ម៉ោង​ ៤​នឹង​០០​នាទី​រសៀល​ថ្ងៃ​ទី​ ១​២​ ខែ​ កុម្ភះ​ ឆ្នាំ​ ២០១៨​ ស្ថិត​នៅ​ចំណុច​ សង្កា​ត់​ក្រាំង​ពង្រ​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​អោយ​ដឹង​ថា​ មុនឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ទាំង​​៧​ នាក់​ខាង​លើ​នេះ​ គឺ​សមត្ថកិច្ច​បានទទួល​សេចក្តីរាយការណ៍​ពី​ប្រ​ជាពលរដ្ឋថាមានក្រុមញៀនថ្នាំមួយក្រុមកំពុងធ្វើសកម្មភាពប្រើប្រាស់នឹងជួញដូរគ្រឿងញៀននៅចំណុចកើតហេតុខាងលើ​ ។ ភ្លាមៗ​នោះ​ក្រោយ​ទទួលបានដំណឹងលោក​ ជឹម សុីថា អ​ធិការនគរបាល ខណ្ឌដង្កោ បានដឹកនាំក​ម្លាំង​ចុះឡោមព័ន្ធរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន​ ៧នាក់​ នឹងដកហូតបានថ្នាំ​ញៀនចំនួន​ ៨កញ្ចប់តូច​រួមទាំងសម្ភារប្រើ​ប្រា​ស់​មួយ​ចំនួន​ផង​ដែល​ ៕

Comments