ទប់​​ទឹក​​ភ្នែក​​មិន​​ជាប់ ! ព្រះ​សង្ឃ​​មួយ​​អង្គ​ រៀ​ប​រាប់​​រឿង​​បាត់​​បង់​​ញោម​​និង​​ប្អូនស្រី ក្នុង​​ភ្នក់​​ភ្លើង​នៅ​​ឧត្តរមាន​​ជ័យ

ព្រះ​សង្ឃ​​អង្គ​ ដែល​មាន​គណនីហ្វេស​ប៊ុក​ព្រះ​នាម Chan Sarin បាន​រៀប​រាប់​រឿង​​បាត់​​បង់​ញោម​​និង​​ប្អូន​ស្រី ក្នុង​​ភ្នក់​​ភ្លើង​​នៅ​​ឧត្តរ​មាន​ជ័​យ ដែល​មាន​ខ្លឹម​សារ​យ៉ាង​ដូច្នេះ​ថា៖ «ថ្ងៃ​ដែល​ខ្ញុំ​បាន​មក​ដល់​ដី​កំណើត អ្វីៗ​គឺ​ត្រូវ​បាន​​រលាយ​​សាប​​សូន្យ​​អស់​​ហើយ អ្នក​​ម្ដាយ និង​​ប្អូន​​ស្រី​​តូច​ៗ​​ជា​ទី​​ស្រលាញ់​​បាន​​ក្លាយ​​ទៅ​ជា​សាក​សព​យ៉ាង​អាណោច​អាធម​នៅ​លើ​ពំនូ​កធ្យូង។ នេះ​សារ​ដ៏​សោក​សង្រេង​របស់​ព្រះ​​ស​ង្ឃ ព្រះនាម Chan Sarin សរសេរ​នៅ​លើ​គ​ណ​នី​ហ្វេសប៊ុក។

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ពួក​យើង​ស្ទើរ​តែ​មិន​បាន​ឃើញ​មុខ​គ្នា​សោះ សូម្បី​តែ​សំឡេង ដោ​យ​​រំពឹង​ថា​នឹង​មាន​ពេល​ជួបជុំ​ដ៏​ល្អ​មួយ​នៅ​ថ្ងៃ​អនាគត តែ​ចុង​ក្រោយ​សូម្បី​តែ​មុខ​មាត់​ក៏​មិន​បាន​ឃើញ​ផង…ពេល​និយាយ​ទូរស័ព្ទ​ម្ដងៗ​ញ៉ោម​ស្រី​តែង​និយាយ​ថា​ នឹក​លោក​កូន.. ហើ​យ​​ប្អូនៗ​តែង​តែ​សួរ​ថា​តើ​ពេល​ណា​ទើប​លោក​បង​មក​លេង…តែ​កូន​ប្រុស​បែរ​ជា​មិន​សូវ​មាន​ពេល​វេលា​ជាមួយ​ឡើយ នេះ​គឺ​ជា​វិប្បដិសារី​ដ៏​ធំ​ក្នុង​ជីវិត​ខ្ញុំ»។

ខ្ញុំព្រះករុណាអាត្មាភាពជាកូន ជាបងសាក​សព​ដែល​រង​គ្រោះ និងតំណាងឲ្យក្រុម​គ្រួសារទាំង​មូល​សូមថ្លែង​អំណរគុណយ៉ាងជ្រាលជ្រៅ ចំ​ពោះ​​ទឹកចិត្តចូលរួមរំលែកទុក្ខ អំពីសំណាក់​ស​ប្បុរសជនទាំងឡាយមាន​មន្ត្រី​រាជការ អង្គការ និង សមាគមន៍នានានៅក្នុងខេត្តឧត្តរមានជ័យ ជាពិសេសសូមថ្លែងអំណរអរព្រះគុណ​ចំពោះ​លោកឪព្រះសត្ថាបារមីជាព្រះមេគណខេត្តកំពង់ធំ ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក​និម​ន្តចូលរួមរំលែក​ទុក្ខ​យ៉ាងកក់ក្ដៅចំពោះ​គ្រួសារ​ខ្ញុំព្រះករុណា និងបាននាំយកសម្ភារៈ ស្បៀង និងថវិការមួយចំនួនដើម្បីចូល​រួមនៅ​ក្នុង​កម្ម​វិធី​បុណ្យ នឹងសម្រាប់ទ្រ​ទ្រង់ជីវិត​តទៅ​មុខ​ទៀ​ត ​។

និងមួយអន្លើរក៏សូមថ្លែងអំណរគុណសមណៈមិត្ត មិត្ត ព្រមទាំងញាតិញោមទាំងអស់​ទោះ​ជា​ស្គាល់ ឬមិន​ស្គាល់​ខ្ញុំព្រះករុណាអាត្មា​ភាព​ក៏​ដោ​យដែលបានចូលរួមរំលែកទុក្ខ និងជួយជា​ថវិ​ការ​ដល់គ្រួសារខ្ញុំនេះ សូមអ្នក​ទាំង​អស់​ទទួ​លនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីគ្រួសារខ្ញុំ។ សូមប្រគេនពរ និងជូនពរ​ឲ្យជួប​តែ​ពុ​ទ្ធ​ពរ​​ទាំង​៤​​ប្រការ​​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ ។

បញ្ជាក់៖ ព្រះតេជគុណChan Sarin ​គឺ​ជា​កូន​ប្រុស និង​បង​ប្រុស របស់​ជន​រងគ្រោះ៣នាក់ ដែល​មាន​ម្តាយ និង​ប្អូន​ស្រី២​នាក់ បាន​ស្លាប់​យ៉ាង​អាណោម​អាធម​ក្នុង​ហេតុការណ៍ ភ្លើង​ឆេះ​តូច​លក់​អីវ៉ាន់​ចាប់ហួយ នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ កាលពី​ម៉ោង ១ យប់ ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៨ ៕






Comments