សន្យា​​ចូល​​ស្តី​​ពេល​ស្រី​​ពេញ​វ័យ​​ក្រមុំ សង្ឃ​ល្បួង​​រួម​មេត្រី​​៧​​លើក សម្រេច​​៩​​ដង

ខេត្តកណ្តាល៖ សង្ឃ​វ័យក្មេង​មួយ​អង្គ បាន​ទាក់ទង​ស្គាល់​ក្មេង​ស្រី​ម្នាក់ នៅ​អំឡុង​ពេល​រៀន​ភាសា​អង់គ្លេស​ជាមួយ​គ្នា រួច​ក៏​យក​លេខ​ទូរស័ព្ទ​ខ​ល​ទាក់ទង​ប្រលោម​ស្នេហ៍ លួង​លោ​ម​ហៅ​មក​រួមរ័ក​មេត្រី​នឹង​គ្នា​ចំនួន​៧​លើក និង​បាន​សម្រេច​ដល់​ទៅ​៩​ដង ដោយ​សន្យា​ថា​នឹង​ឱ្យ​ចាស់ទុំ​ចូល​ស្តី​ពេល​នាង​ពេញវ័យ​ក្រមុំ លុះ​រឿងរ៉ាវ​បែកធ្លាយ ក៏​ត្រូវ​ឪពុក​ម្តាយ​ខាង​ស្រី​​ដា​ក់​ពាក្យ​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​សង្ឃ​កំហូ​ច​យ​ក​មក​ចាត់ការ​តាម​ច្បាប់ ​។ ព្រះសង្ឃ​វ័យក្មេង​ដែល​ល្បួង​ក្មេង​ស្រី​រួម​ភេទ​ខាងលើ ត្រូវ​បាន​ព្រះ​ចៅអធិការ​វត្ត​ចាប់​ផ្សឹក និង​ប្រគល់​ខ្លួន​ឱ្យ​កម្លាំង​អាវុធហត្ថ កាលពី​វេ​លា​​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៩ កុម្ភៈ ២០១៨ នៅ​ចំណុច​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សាច់កណ្តាល​ ។
តាម​ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់​កណ្តាល បាន​ប្រាប់​ថា ជនសង្ស័យ​ជា​សង្ឃ​ដែ​ល​ត្រូវ​ចាប់​ផ្សឹក​ប្រគល់​ឱ្យ​សមត្ថកិច្ច​នេះ មាន​ឈ្មោះ​ស៊ូ ផា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ជា​សង្ឃ​) ស្នាក់​នៅ​ភូមិ​ស្វាយ​ជ្រំ ឃុំ​ស្វាយ​ជ្រំ ស្រុក​ខ្សា​ច់​កណ្តាល ​។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ ទើប​នឹង​មាន​អាយុ​១២​ឆ្នាំ មុខរបរ​ជា​សិស្ស​ ។

ប្រភពដដែល បាន​បញ្ជាក់​​ថា កាលពី​អំឡុង​ឆ្នាំ​២០១៧​កន្លង​ទៅ ក្មេង​ស្រី​រង​គ្រោះ​បាន​ស្គាល់​គ្នា​ជាមួយនឹង​ព្រះសង្ឃ​នាម ស៊ូ ផា (​ជនស​ង្ស័​យ​) នៅ​អំឡុង​ពេល​ដែល​ពួក​គេ​រៀន​ភាសា​អង់​គ្លេស​​ក្នុង​​ថ្នាក់​​ជា​មួយ​​គ្នា ​។ បន្ទាប់​មក​ជនស​ង្ស័​យ​ដែល​កាលនោះ​នៅ​ជា​សង្ឃ​នៅ​ឡើយ បាន​ព្យាយាម​ទាក់ទង​ជាមួយ​ក្មេង​ស្រី​រង​គ្រោះ​តាម​ទូរស័ព្ទ រហូត​ក្លាយជា​សេចក្តី​ស្នេហា និង​ថែម​ទាំង​បាន​អន្ទង​ចិត្ត​ក្មេង​ស្រី​រង​គ្រោះ​ថា នៅ​ពេ​​ល​​នាង​ធំ​ពេញវ័យ​ក្រមុំ​អាយុ​គ្រប់​១៨​ឆ្នាំ គេ (​ជ​នសង្ស័យ​) នឹង​សឹក មក​ស្តីដណ្តឹង​នាង​ធ្វើ​ជា​ប្រពន្ធ​រៀប​ការ​ពេញ​ច្បាប់ និង​រួមរស់​នឹង​គ្នា​ជា​ប្តី​ប្រពន្ធ​តទៅ​អនាគត​​ ។

ប្រភព​ដដែល ​បន្ត​ថា ដោយសារ​តែ​ជឿ​លង់​លើស​ម្តី​លួងលោម​របស់​ជនសង្ស័យ ទើប​ក្មេង​ស្រី​រង​គ្រោះ​បាន​លង់ខ្លួន​ព្រម​រួម​ភេទ​ជាមួយ​ជនសង្ស័យ​ជា​បន្តបន្ទាប់ រហូត​ដល់​ទៅ​៧​លើ​ក នៅ​ក្នុង​ឃ្លាំង​ដាក់​សម្ភារ និង​បាន​សម្រេ​ច​សរុប​ចំនួន​៩​ដង​។ លុះ​ចុង​ក្រោយ រឿងរ៉ាវ​ខា​ងលើ​បាន​បែកធ្លាយ​ដឹង​ដល់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ក៏​នាំ​កូនស្រី​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​មូ​ល​ដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ខ្សាច់កណ្តាល ដើម្បី​ស្វែងរក​អន្តរាគមន៍​តែ​ម្តង ​។

ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ជា​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ កម្លាំង​អាវុធហត្ថ​ស្រុក​ខ្សាច់​ក​ណ្តា​ល បាន​ចុះ​ស្រាវជ្រាវ​ដល់ទី​តាំង​កើតហេតុ និង​ស្នើ​សុំ​ការ​សហការ​ពី​អនុ​គុណ​ស្រុក រួម​នឹង​ព្រះ​ចៅអធិការ​វត្ត​ដែល​ជនសង្ស័យ​បួស​រៀន​គង់​នៅ​​​ផង​ដែរ​។ បន្ទាប់​មក​គណៈកម្មការ​វត្ត និង​ការិយាល័យ​ធម្មការ និង​សាសនា​ស្រុក បាន​ចាប់​ផ្សឹក​ជនសង្ស័យ រួច​ប្រគល់​ឱ្យ​កម្លាំង​អាវុ​ធហត្ថ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។ គិតមកត្រឹម​ថ្ងៃ​ទី​១០ កុម្ភៈ ​២០១៨ ជនសង្ស័​យ​​ខាងលើ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​​ខេត្តកណ្តាល ប​នា​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្តោះអាសន្ន​ដាក់​ពន្ធនាគារ​រួចរាល់​ហើ​យ​ ៕


Comments