រថយន្តLexus570 បើក​បុក​រះ​រថយន្ត​២​គ្រឿ​ង និង​ម៉ូតូ​៦​គ្រឿង បាក់​ជើង​ជន​ជាតិ​ចិន​ម្នាក់

ភ្នំពេញ៖ នៅ​ម៉ោង​៧​និង​​៣០​នាទី​យប់​ថ្ងៃ​ទី១២ ខែ​មករា ឆ្នាំ​២០១៨​នេះ គ្រោះ​​ថ្នាក់​​ចរាចរណ៍​មួយ​​បាន​​កើត​​ឡើង នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ទល់​មុខ​ធនាគារ​មេគង្គ ស្ថិត​ក្នុង​សង្កា​ត់​បឹងព្រលឹត ខណ្ឌ​៧​មករា ។

ហេតុ​ការណ៍​នេះ​​បង្កឡើង​ដោយ​បុរស​ម្នាក់​ជិះ​រថយន្ត Lexus 570 ពាក់​ស្លាក​លេ​ខ ភ្នំពេញ 2O-9168 បុក​រះ​រថយន្ត ២​គ្រឿង និង​ម៉ូតូ​៦​គ្រឿង បណ្តាល​ឲ្យ​បុរស​ជន​ជាតិ​ចិន​ម្នាក់ ដែ​ល​បើកបរ​ម៉ូតូ​រងរបួសធ្ងន់បាក់ជើង។ ក្រោយ​ពី​បុក​រះ​រួច​អ្នក​បើកបរ​រថយន្ត Lexus 570 បាន​គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើត​ហេតុ ។ បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល កំពុង​ចុះ​វាស់​វែង​កន្លែង​កើត​ហេតុ និង​ស្ទួច​រថយន្ត​ទៅ​រក្សា​ទុក ដើម្បី​ដោះ​ស្រាយតាមនីតិវិធី​នៅ​ពេល​ក្រោយ ៕



Comments