កាប់សម្លាប់និស្សិតរួចរត់គេចខ្លួន១ឆ្នាំ ពេល​នេះ​សមត្ថកិច្ច​ចាប់​បាន

ភ្នំពេញ៖ ​ជន​សង្ស័យ​ដែល​ចាក់​សម្លាប់​ជន​រង​គ្រោះ ជា​ច្រើន​កាំបិត​បណ្ដាល​ឲ្យ​ស្លាប់​មួយ​រំពេច​នៅ​លើ​ផ្ទះ​​ក្នុង ខណ្ឌ​៧​មករា ​ហើយ​បាន​រត់​គេច​ខ្លួន អស់​រយៈ​ពេល​ជាង​១​ឆ្នាំ ត្រូវ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​​រាជធានី​ភ្នំពេញ សហការ​​កម្លាំង​នគរបាល​ខេត្ត​បាត់​ដំបង ឃាត់​ខ្លួន​​បាន​ហើយ នៅ​ថ្ងៃ​ទី​១១ ខែ​មករា នៅ​​ក្រុម​ទី៩ ភូមិ​ដួង ឃុំ​បឹង​រាំង ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ។​

យោង​តាម​របាយ​ការណ៍របស់សមត្ថកិច្ច​បាន​ប្រាប់​អោយដឹងថា​ ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន តាម​ដីកា​ដែល​ចេញ​ដោយ​​លោក សាយ សារុន ចៅក្រមស៊ើប​សួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។​ឈ្មោះ ហេង បញ្ញា ហៅ អេងបញ្ញា ​អាយុ​២៦​ឆ្នាំ។ ចំណែក​ជន​រងគ្រោះ​ឈ្មោះ អេង ម៉េង​យាង ​អាយុ​២០​ឆ្នាំ ​មុខ​របរ សិស្ស ផ្ទះលេខ១១​Eo ផ្លូវ​លេខ១៤០ ភូមិ៦ សង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​២៩ ខែ​​ធ្នូ ឆ្នាំ​២០១៦ ជន​សង្ស័យ​ខាង​លើ​បាន​កាន់​​កាំបិតបុ័ងតាង​មួយ ឡើងទៅលើផ្ទះជនរងគ្រោះ ខណៈ​ជន​សង្ស័​យ​ឡើង​ទៅ​ដល់ ឃើញ​ជនរងគ្រោះ​នៅ​ម្នាក់​ឯង ហើយ​ក៏​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា ពេល​នោះ​ជន​សង្ស័យ​បាន​យក​កាំបិត​បុ័ង​តាង ដែល​កាន់​នៅ​ក្នុង​ដៃ បានចាក់​ទៅ​លើ​ជន​រង​គ្រោះ​ជា​ច្រើន​កាំបិត ត្រូវ​កញ្ចឹង​​ក​ផ្នែក​ខាង​ក្រោយ​ក្បាល ស្មា​ទាំង​សង​ខាង ថ្ងាស ចុង​ច្រមុះ​លើ​ថ្ងាង​​ឆ្វេង គុម្គត្រ​ចៀក​លើ​ថ្គាម​ខាង​ស្ដាំ ដើម​ដៃ​ខាង​ស្ដាំ ស្មង​ខាង​ឆ្វេង ដាច់រយៈ​មេ​ដៃ​ខាង​ស្ដាំ និង​លើ​ក្បាល​ខាង​ស្ដាំ បណ្ដោល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​នៅ​និង​កន្លែង​កើត​ហេតុ ហើ​យ​ជនល្មើសបានរត់គេចខ្លួនបាត់ ៕

Comments